ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងពេលដែល​ហ្វឹកហាត់​ តាម​ផ្ទះ​សហព័ន្ធ​ខ្លះ ​នៅ​រក្សា​ទម្រង់​ហ្វឹកហាត់​បានល្អ​ដដែល​

81


​ ​ភ្នំពេញ​៖​សហព័ន្ធ​ជាច្រើន​បាន​ទទួលស្គាល់ថា​ការហ្វឹកហាត់​នៅតាម​ផ្ទះ​គឺ​មិន​បានល្អ​ដូច​ការហ្វឹកហាត់​ដោយមាន​គ្រូ​ប្រាប់​ដោយ​
​ផ្ទាល់ៗ​នោះទេ ។​
​ ​ការហ្វឹកហាត់​តែម្នាក់ឯង​នឹងធ្វើ​ឲ្យ​កីឡាករ​ភាគច្រើន​មានការ​ធុ​ញះ​ថប់​ក្នុង​អារម្មណ៍​ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​ពួកគេ​ហ្វឹកហាត់​មិនបាន​តាម​កម្មវិធី​ដែល​គ្រូ​ដាក់​ឲ្យ ។​ដោយឡែក​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​បាន​អះអាងថា​ទោះបី​កម្ពុជា​កំពុងតែ​រំខាន​ដោយ​មេរោគ​កូ​វីដ ១៩​ក៏​ពិតមែនតែ​កីឡាករ​ប្រណាំង​កង់​កម្ពុជា​នៅតែ​បន្ត​ការហ្វឹកហាត់​ឲ្យ​បាន​ប្រហាក់ប្រហែល​នឹង​ស្ដង់ដារ​អន្តរជាតិ ។​
​ ​លោក​នូ ចំរើន​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រណាំង​កង់​កម្ពុជា​បាន​អះអាងថា​កីឡា​ប្រណាំង​កង់​ហ្វឹកហាត់​ដោយ​ខ្លួនឯង​ដូច​ប្រ​
ភេទ​កីឡា​ដទៃទៀត​ដែរ​តែ​កង់​មាន​ឧ​ប​រ្ណ៍​ម្យ៉ាង​ដែល​គេ​ហៅថា​Roller Bike ដែលជា​ឧបករណ៍​ម្យ៉ាង​សម្រាប់​ដាក់​កង់​នៅលើ​នោះ​ហើយ​គេ​ហាត់​
​ធាក់​ដោយ​កង់​នោះ​មិន​ចល័ត​ទៅណា​ឡើយ​គឺ​វិល​តែ​កង់​ក្រោយ ។​
​ ​ឧបករណ៍ Roller Bike នោះ​មាន​បំពាក់​ដោយ​នាឡិកា​សម្រាប់​កំណត់​ពី​ចម្ងាយ និង នាឡិកា​សម្រាប់​កំណត់​ល្បឿន​កង់ ។​ពួកគេ​
​គ្រាន់តែ​ហាត់​តាម​កម្មវិធី​ដែល​គ្រូបង្វឹក​ដាក់​ឲ្យ ។​កីឡាករ​ទាំងអស់​សុទ្ធ​តែ​បានទទួល​នូវ​ឧបករណ៍​នេះ​ម្នាក់​មួយ​សម្រាប់​ដើម្បី​ហ្វឹកហាត់​ដោយ​
​ក្នុង​មួយថ្ងៃ​គេ​ហាត់​រយៈពេល​ពី​៣​ទៅ​៤​ម៉ោង​ដែល​ក្នុងនោះ​មាន​ទាំង​ការហាត់​អំណត់ កម្លាំង ហាត់​ល្បឿន​ដោយ​គ្រូ​តាមដាន​ពី​ការហ្វឹកហាត់​
​នេះ​ដោយ​មិន​ប្រហែស​ឡើយ ។​
​ ​ទោះជា​យ៉ាងណា​ក៏​ការហ្វឹកហាត់​របៀបនេះ​វា​មិនទាន់​ប្រសើរ​ដូច​ការហ្វឹកហាត់​ជុំគ្នា​នៅក្នុង​ជ​ម្រំ​ប្រមូលផ្ដុំ​ដែលមាន​គ្រូបង្វឹក គ្រូ​
ជំ​នួន​នៅ​កៀក​ជាមួយ​នោះទេ ។​រៀងរាល់ថ្ងៃ​គ្រូ​ត្រួតពិនិត្យ​ការហ្វឹកហាត់​របស់​កីឡាករ​តាមរយៈ​វីដេអូ​ហេតុនេះ​អ្វីៗ​វា​នៅមាន​ចន្លោះប្រហោង​
​ច្រើន​ហើយ ។​
​ ​លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​រូបនេះ​បង្ហាញ​ពី​មោទនភាព​ថា​សម្រាប់​កង់​មានលទ្ធភាព​ច្រើន​ដោយសារតែ​សហព័ន្ធ​មាន​ឧបករណ៍​
​គ្រប់គ្រាន់​សម្រាប់​ពួកគេ​ហាត់ ៕

អត្ថបទដែលជាប់ទាក់ទង