បង្ក្រាបរថយន្តសាំយ៉ុងដឹកឈើគ្មានច្បាប់អនុញ្ញាត
កំពង់ស្ពឺ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការ បង្ក្រាបរថយន្តសាំយ៉ុងដឹកឈើសុក្រំគ្មានច្បាប់អនុញ្ញាតិចំនួន២១ដុំស្មើ១ម៉ែត្រគីប២៦ផ្លានយកមករក្សាទុកនៅ ស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
សូមបញ្ជាក់ថា នៅថ្ងៃទី២៩ មេសា ឆ្នាំ២០២០ កម្លាំមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោកអនុសេនីយ៍ឯក
ហេង ណារិទ្ធ មេបញ្ជាការរងស្រុក បានសហការជាមួយ កម្លាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដឹកនាំ ដោយលោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានឃាត់រថយន្តដឹកឈើ០១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2J 4714 ដែលម្ចាស់រត់គេចខ្លួនបាត់ នៅចំនុចអូរលាងដាវ ស្ថិតក្នុងភូមិជាំឃុំតាសាល ស្រុកឱរ៉ាល់ ។
បច្ចុប្បន្ន ឈើនិងរថយន្តយកមករក្សាទុកនៅ ស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ លទ្ធផល វាស់វែង ជាប្រភេទឈើអារសុក្រំ(ម៉ៃតាប់) សរុបចំនួន២១ដុំស្មើ១ម៉ែត្រគីប២៦ផ្លាន ៕