ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនក្រីក្រចំនួន៧០គ្រួសារ នៅសង្កាត់ព្រែកថ្មីបានទទួលអំណោយ

98

ភ្នំពេញ៖ប្រជាជនក្រីក្រដែលរស់នៅសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានទទួលការអាណិតអាសូរពីថ្នាក់ដឹកជាប្រធានក្រុមការងារនិងអនុប្រធានក្រុមការងារចៅសង្កាត់ព្រែកថ្មីនិងលោកចៅសង្កាត់ព្រែកថ្មីដោយបានចុះសាកសួរសុខទុក្ខបងប្អូនប្រជាជននៅតាមខ្នងផ្ទះនិមួយៗនិងនាំយកនូវអំណោយទៅជួយឧបត្ថម្ភដល់ពួកគាត់ដើម្បីទុកដោះស្រាយជីវភាពកាលពីព្រឹកថ្ងៃទី០១ខែឧសភាឆ្នាំ២០២០នេះ។
លោកលីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីអោយដឹងថាចំពោះអំណោយយកមកផ្ដល់ជូនប្រជាជនដែលមានជីវភាពខ្វះខាតនៅពេលនេះដោយក្នុងមួយគ្រួសារៗទទួលបានឃីត១កញ្ចប់ដែលជាអំណោយជាអំណោយលោកហ៊ុយ ពិសិដ្ឋនិង លោកស្រីសុភ័គ្គថាវី,លោកលីវ វណ្ណថេងចៅសង្កាត់នូវថវិកា២មុឺនរៀល,ព្រមទាំងចែកម៉ាស,ទឹកអាកុល,ជែល ហើយក្នុងនោះក្រុមការងារចៅសង្កាត់ព្រែកថ្មីក៏បានធ្វើការផ្សព្វផ្សាយនិងបាញ់ថ្នាំសម្លាប់មេរោគដោយបង្ការទប់ស្កាត់ដោយការពារមេរោគកូវីដ១៩។
លោកលីវ វណ្ណថេងចៅសង្កាត់ព្រែកថ្មីបានមានមតិលើកឡើងថាថ្វីត្បិតអំណោយផ្ដល់ជូនបងប្អូនប្រជាជនដែលមានជីវភាពខ្វះខាតនៅពេលនេះមានបរិមាណមិនសូវច្រើនក្ដីតែវាពិតជាមានសារះសំខាន់ណាស់ដោយនេះគឺជាទឹកចិត្តអាណិតអាសូររបស់ថ្នាក់ដឹកនាំប្រធាន ,អនុប្រធានក្រុមការងារនិងអាជ្ញាធរសង្កាត់ព្រែកថ្មីហើយអំណោយទាំងអស់នេះនិងបានជួយចែករំលែករាល់ការលំបាក់បានមួយគ្រាផងដែ។
ឆ្លៀតក្នុងឱកាសនោះដែរលោកចៅសង្កាត់ព្រែកថ្មីលីវ វណ្ណថេងក៏បានធ្វើការណែនាំដល់បងប្អូនប្រជាជនទាំងអស់អោយគាត់ចេះមើលថែទាំសុខភាពរនិងអនុវត្តវិធានការ បង្ការទប់ស្កាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល​ ពោលគឺយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង