គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដាក់គោលដៅចំនួន០២ត្រួតពិនិត្យ ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០១ខែឧសភាឆ្នាំ២០២០នេះលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យគោលដៅត្រួតពិនិត្យការអនុវត្តចរាចរណ៍ផ្លូវគោកក្នុងមូលដ្ឋានខណ្ឌចំការមនដោយបានចុះត្រួតពិនិត្យនៅគោលដៅត្រួតពិនិត្យការអនុវត្តចរាចរណ៍ផ្លូវគោកក្នុងមូលដ្ឋានខណ្ឌចំការមន ចំនួន ០២គោលដៅគឺទី១គោលដៅមហាវិថីព្រះមុនីវង្ស មុខអតីតក្លឹបកំសាន្ត រ៉ក និងគោលដៅទី២ ផ្លូវលេខ ៤៨៨ ជាប់នឹងរបងវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដេីមថ្កូវនៅជិតរង្វង់មូលផ្សារដើមថ្កូវ។
ជាមួយគ្នានេះផងដែរ លោកអភិបាលខណ្ឌចំការមនថេង សុថុលក៏ បានឧបត្ថម្ភអាហារសម្រន់ និងទឹកសុទ្ធជូនដល់កម្លាំងនគរបាលខណ្ឌចំការមនដែលនៅគោលដៅទាំង ០២ខាងលើនោះផងដែរ។
លោកថេង សុថុលអភិបាលខណ្ឌក្នុងនាមរដ្ឋបាលខណ្ឌចំការមនដោយ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយបានម៉ឹងម៉ាត់ទាំងអស់គ្នាពោលគឺដើម្បីខ្លួនយើងនិងអ្នកដែលរស់នៅជាមួយយើងផងដែរ៕