ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី​២​ ឧសភា​ ពុំរកឃើញករណីជំងឺ​ COVID-19​ ថ្មី​ទេ​ និង ជាសះស្បើយថ្មី១ករណី

63

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា រហូតដល់ម៉ោង​ ៧ព្រឹក ថ្ងៃទី​២​ ឧសភា​ ២០២០​ យើងពុំរកឃើញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយើងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និង មានករណីជាសះស្បើយថ្មី១ករណី ដូច្នេះករណីជាសះស្បើយមានចំនួន១២០នាក់ស្នើនឹង៩៨,៣៦ភាគរយ។

ក្រសួងដដែល បានបន្ថែមថា នៅកម្ពុជា ពុំមានករណីស្លាប់​ និងអ្នកជំងឺនៅសល់សម្រាកព្យាបាល​នៅពេទ្យចំនួន​ ២នាក់​​ ។ ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

ករណីជាសះស្បើយចំនួន១ករណី គឺបុរសជាតិជាតិខ្មែរ អាយុ៥៨ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយនៅក្រុងព្រះសីហនុ (ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយក្រុមអ្នកទេសចរបារាំងមានវីរុសកូវីដ១៩ នៅក្រុងព្រះសីហនុនិងជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចផ្ទាល់ជាមួយភ្ញៀវទេសចរបារាំងទាំងអស់នោះ) ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន កូវីដ១៩ ចំនួន២ដង ត្រូវបានអនុញ្ញាតឲ្យចេញពីបន្ទប់ព្យាបាល ក្នុងសណ្ឋាគារមួយនៅក្រុងព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង