ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍ សម្រាប់​ថ្ងៃ​សៅរ៍នៅភ្នំពេញ សរុប​ ២៤០​គ្រឿង

67

​ភ្នំពេញ​៖ លទ្ធផល​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៅ​រាជធានី​ភ្នំពេញ សម្រាប់​ថ្ងៃ​សៅរ៍ ទី​២ ខែឧសភា ឆ្នាំ​២០២០ (​ចាប់ពី​ម៉ោង​៧​និង​០០​នាទី ដល់​ម៉ោង​១០​និង​០០​នាទី​ព្រឹក​) សរុប​ចំនួន ២៤០​គ្រឿង​។​

+​យានយន្ត​សរុប​ចំនួន ២៤០​គ្រឿង​
​បទល្មើស​(​ការិយាល័យ​) ៨៤​គ្រឿង ៖
១- ម៉ូតូ​សរុប​ចំនួន ៧៥​គ្រឿង ក​. អត់​មួក ចំនួន ៤១​គ្រឿង ខ​. ប័ណ្ណបើកបរ ចំនួន ០៤​គ្រឿង​គ​. គ្មាន​ផ្លាកលេខ ចំនួន ០៤​គ្រឿង ឃ​. ទូរស័ព្ទ ចំនួន ០១​គ្រឿង ង​. អត់​កញ្ចក់ ចំនួន ០៦​គ្រឿង ច​. ឈប់​លើ​គំនូស និង​ភ្លើង ចំនួន ០៩​គ្រឿង ឆ​. បញ្ច្រាស ចំនួន ០២​គ្រឿង ជ​. លើស​ចំណុះ ចំនួន ០៣​គ្រឿង ឈ​. កែច្នៃ ចំនួន ០៥​គ្រឿង​។​

២- រថយន្ត​តូច ចំនួន ០៩​គ្រឿង ក​. គ្មាន​ខ្សែក្រវាត់ ០៣​គ្រឿង ខ​. បើកបរ​ប្រើ​ទូរស័ព្ទ ០១​គ្រឿង គ​. មិន​គោរព​សញ្ញា​ចរាចរណ៍ ០២​គ្រឿង​ឃ​. បញ្ច្រាស ០៣​គ្រឿង​។​

​បទល្មើស​(​ខណ្ឌ​ទាំង​១៤) ១៥៦​គ្រឿង ៖​យានយន្ត​សរុប ចំនួន ១៥៦​គ្រឿង – រថយន្ត ៤៧​គ្រឿង – ម៉ូតូ ១០៩​គ្រឿង ។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មាន​អនុសាសន៍​ណែនាំ​ថា ក្នុងការ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក មន្ត្រី​ចរាចរណ៍ តាម​គ្រប់​គោលដៅ​ត្រូវ​ផ្តោតលើ​ការត្រួតពិនិត្យ​ម៉ូតូ តែ ៧​ចំណុច និង រថយន្ត ៩​ចំណុច ប៉ុណ្ណោះ ។​

​ចំណាត់ការ​ត្រួតពិនិត្យ ចាប់ពី​ថ្ងៃទី​១​ខែឧសភា ឆ្នាំ​២០២០​តទៅ នឹង​ផ្តោតលើ​ចំពោះ​យានយន្ត​ដែល​ប្រព្រឹត្តល្មើស ជា​ករណី​ល្មើស​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ មិនមែនជា​ការត្រួតពិនិត្យ​ទូទៅ​ដូចជា ការត្រួតពិនិត្យ​រដ្ឋបាល​នោះទេ​។ ករណី​ល្មើស​ទាំងនេះ​រួមមាន ៖ ក​)​ចំពោះ​ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រីចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក និង​ម៉ូតូ​កង់​បួន គឺ​មិន​ពាក់មួក​សុវត្ថិភាព ៦​ម៉ឺន​រៀល មិន​គោរព​ភ្លើង​និង​ស្លាក​សញ្ញា​ចរាចរណ៍ ១០​ម៉ឺន​រៀល ល្មើស​ក្នុង​ការបត់​ការ​វ៉ា​ជែង ១០​ម៉ឺន​រៀល ការដឹក​លើស​ចំណុះ ១០​ម៉ឺន​រៀល ស្រវឹង ២៥​ម៉ឺន​ដល់​១​លាន​រៀល គ្មាន​ផ្លាកលេខ ១២​ម៉ឺន​រៀល ទូរស័ព្ទ​ពេល​បើកបរ ៨​ម៉ឺន​រៀល​។

​ខ​)​ចំពោះ​យានយន្ត​ធុន​ស្រាល និង​យានយន្ត​ធុន​ធ្ងន់ ៖ ល្មើស​ល្បឿន ១២០០០០​ដល់​៦២៥០០០​រៀល ស្រវឹង ៤០០០០០​ដល់​៤០០០០០០​រៀល គ្មាន​ប័ណ្ណបើកបរ ១២០០០០​ដល់​២៤០០០០០​រៀល មិន​គោរព​ភ្លើង​និង​ស្លាក​សញ្ញា​ចរាចរណ៍ ១៥០០០០​ដល់​៣០០០០០​រៀល ល្មើស​ក្នុង​ការបត់ ការ​វ៉ា​ជែង ១៥០០០០​ដល់​៣០០០០០​រៀល មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ៧៥០០០​ដល់​១៥០០០០​រៀល ការដឹក​លើស​ចំណុះ ១៥០០០០​ដល់​៣០០០០០​រៀល គ្មាន​ផ្លាកលេខ និង​ប័ណ្ណសម្គាល់ខ្លួន ១២០០០០០​ដល់​២៤០០០០០​រៀល ទូរស័ព្ទ​ពេល​បើកបរ ១២០០០០​ដល់​២២៥០០០​រៀល​។
​ស្នងការ​នគរបាល​រាជធានី សូម​អំពាវនាវ​ដល់​អ្ន​ក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ ចូលរួម​គោរព អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ស្មារតី​ភ្ញាក់រលឹក និង​ទទួលខុសត្រូវ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​អ្នកដទៃ​៕​ដោយ​៖​កូ​ឡាប​

អត្ថបទដែលជាប់ទាក់ទង