ប្រទះឃើញសាកសព បុរសស្ត្រីជនជាតិចិន ពីរនាក់ប្តីប្រពន្ធស្លាប់ក្នុងបន្ទប់ទឹក
ស្រុកព្រៃនប់៖សមត្ថកិច្ចប្រាប់ជាបឋមថានៅវេលាម៉ោង៧ព្រឹកថ្ងៃ២ឧសភា២០២០នេះ គេបានប្រទះឃើញសាកសពបុរសស្ត្រីជនជាតិចិនពីរនាក់ប្តីប្រពន្ធស្លាប់ក្នុងបន្ទប់ទឹកនៅផ្ទះជួលមួយកន្លែងស្ថិតនៅភូមិវាលធំឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ។ស្ថានភាពសាកសពស្លាប់ដោយមានស្នាមរបួសទាំងពីរនាក់ក្នុងនោះសាកសពប្រពន្ធនៅអង្គុយលើកៅអីចំណែកសាកសពប្តីស្លាប់ក្នុងស្ថានភាពលុតជង្គង់ផ្ងារក្រោយក្នុងបន្ទប់ទឹក។
ជាបឋមសមត្ថកិច្ចស្គាល់សាវតាសាកសពបុរសជាប្តីឈ្មោះPENG ZHIMING កើតឆ្នាំ១៩៧៦មុខរបរបើកហាងលក់អាហារនៅផ្ទះកើតហេតុ( យីហោហ៊ូវៃ)ចំណែកប្រពន្ធមិនទាន់ស្គាល់ឈ្មោះ។
ករណីខាងលើនេះភ្លាមៗសមត្ថកិច្ចនៅមិនទាន់ធ្វើការសន្និដ្ឋានថាជាករណីឃាតកម្មឬកើតឡើងក្នុងហេតុការណ៍បែបណានៅឡើយរង់ចាំកម្លាំងជំនាញធ្វើកោសល្យវិច្ចយ័បញ្ជាក់។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចំរុះមានកងរាជអាវុធហត្ថនគបាលនិងអជ្ញាធរមូលដ្ឋានកំពុងបន្តការងារតាមនិតិវិធី៕