ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ហើយក៏ពុំមានករណីជាសះស្បើយដែរ
ភ្នំពេញ៖ក្រសួងសុខាភិបាលប្រកាសថាគិតត្រឹមថ្ងៃទី០៣ខែឧសភាឆ្នាំ២០២០នេះមិនមានករណីឆ្លងជំងឺកូវីដ១៩ហើយក៏ពុំមានករណីជាសះស្បើយដែរ។
ក្រសួងបានបន្តថាអ្នកជំងឺកូវីដ១៩បានជាសះស្បើយសរុបចំនួន១២០នាក់។ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដនៅសល់តែ២នាក់ប៉ុណ្ណោះ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងថា“រហូតដល់ម៉ោង ៧:២០នាទីព្រឹកថ្ងៃទី ៣ ឧសភា ២០២០ យេីងពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩ ចំនួន១២២ករណីដដែល និងមិនមានករណីជាសះស្បេីយថ្មីទេ ដូច្នេះករណីជាសះស្បេីយសរុបមានចំនួន១២០នាក់ដដែលស្លាប់គ្មាន និងអ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួន ២នាក់ប៉ុណ្ណោះ ។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ យេីងបានធ្វេីតេស្តចំនួន 12304 ស្មេីនឹង 757 ក្នុង១លាននាក់។ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥“៕