ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Alex Piano ដែលបង្ហោះភូតកុហករឿងប៉ូលីសផាកពិន័យ ភ័យខ្លួន ចេញមុខសារភាព

66

ភ្នំពេញ៖បុរសម្នាក់ឈ្មោះ រស់ ដារ៉ា ដែលប្រើប្រាស់ គណនីហ្វេសបុកឈ្មោះ Alex Piano ដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលគាត់បានបើកបរល្មើស ស្លាកសញ្ញា ចរាចរណ៍ យកមកផុសខុសពីការពិត កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសធ្វើឲ្យ ប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសរបស់សមត្ថកិច្ច ដែលបានខិតខំបំពេញភារកិច្ចក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។នេះបើរាម សេចក្តីបកស្រាយបំភ្លឺរបស់ ក្រុមការងារព័ត៌មន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី   3 ឧសភា 2020 ​។

បុរសម្នាក់ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមកធ្វើការសួរនាំ ហើយគាត់ក៏បាន ធ្វើការទទួលកំហុស និងថតវីដេអូសុំទោសជាសាធារណ:ដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចក៏បានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃផងដែរ ។
ក្រោយបញ្ចប់ការណែនាំ អប់រំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតិឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ ។

ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រងនគរបាលជាតិ​ និង​ ជា​ស្នងការ​ នគរបាល​រាជធានី​ភ្នំពេញ​ នៅ​មុននេះបន្តិច​ បានបញ្ជា​អោយ​សមត្ថកិច្ច​ជំនាញ​ស្រាវ​ជ្រាវ​រក​ម្ចាស់​ គណនី​
ហ្វេសប៊ុក​ Alex Piano មានឈ្មោះ​ពិត​ រស់​ ដារ៉ា​ ដេីម្បី​នាំខ្លួនមកទទួលខុសត្រូវចំពោះ​មុខច្បាប់​ ដែល​បុគ្គល​រូប​នេះ​ បានបំភ្លៃព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ធ្វើ​អោយ​មហាជន​យល់ច្រលំ​មកលេី​មន្ត្រី​អនុវត្តន៍​ច្បាប់​ ។

គួរបញ្ជាក់ផងដែរថា បុរសគណនេយ្យខាងលើ បានប្រឌិតសាច់រឿងខ្លួន ដើម្បីយកសេចក្តីអាណិតអាសូរពីមហាជន ដោយបង្ហោះលើបណ្តាញសង្គមហ្វេសបុកថាប៉ូលីសផាកពិន័យខ្លួន ទោះជាខ្លួនមិនខុសអ្វីមានឯកសារគ្រប់ ការផាកដោយសារតែម៉ូតូខ្លួនបង់រលស់ ការពិតមិនមាននេះកើតឡើងទេ ដោយម៉ូតូជនខាងលើ បានយកដាក់កន្លែងបញ្ជាំជាយូរមកហើយ ក្រោយបង្ហោះបែបនេះឃើញថា មានការស៊ែរចែករំលែកជាច្រើនរហូតដល់៨៧ម៉ឺនដងលើបណ្តាញសង្គមហ្វេសបុក(87K share)។

ក្រោយពីដឹងថាសមត្ថកិច្ច​ជំនាញ​កំពុងស្រាវ​ជ្រាវ​រក​ម្ចាស់​ គណនី​ ហ្វេសប៊ុក​ Alex Piano ខាងលើនេះ ម្ចាស់គណណេយ្យខាងលើបានទំនងជាភ័យខ្លួន ក៏បានសរសេរសូមទោស លើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ ខ្ញុំបាទសុំលើកម្រាមដៃដប់សុំទោសជាសាធាណៈ ចំពោះការផុសកំហុសខុសឆ្គង ប៉ះសង្គម អ្វីដែលប្អូនផុសលើកមុន គឺជាការកុហកពិតមែន ដែលជាទទួលការផាកពិន័យលើកទី១កាលពី២០១៨ មិនមែន ២០១៧ ទេគ្មានដែលប្អូនបទឆ្វេងបំណងចង់បំផុសបំផុលទេ ប្អូនស្រឡាញ់ច្បាប់បានប្អូនគោរពគ្រប់យ៉ាងតែជារឿងពិត កាល២០១៨។

ដូច្នេះប្អូនសុំការអរភ័យទោស ពីសំណាក់ ក្រសួង ក៏ដូច បងប្អូនជនរួមជាតិទាំងអស់ សុំខន្តីអភ័យទោស អោយប្អូនផងដោយ ប្អូនជាបន្ទុកគ្រួសារ ម៉ាក់ប៉ាឈឺអត់ការធ្វើ ប្អូនក៏អត់ការងារ 2 3ខែមកហើយ បើអត់ពីខ្ញុំតើប៉ាម៉ាក់ ត្រូវបង់ប្អូនរៀនទៀត ហើយជំពាក់បំណុល
គេ៣មុឺនដូល្លាទៀត ទាំងធនាគារ និងឯកជនទាមុខទាក្រោយ តើធ្វើយ៉ាងណា ចឹងដោយក្តីអាណិតមេត្តាពីបងប្អូន និង ក្រសួង ផង៕

អត្ថបទដែលជាប់ទាក់ទង