ឪពុកម្តាយនាំគ្នាទៅរាវលៀស ទុកកូនប្រុសស្រី០២នាក់ចុះលេងទឹកលង់ស្លាប់អាណោចអាធ័ម
(បាត់ដំបង) ៖ ដោយសារតែជីវភាពគ្រួសារ បានបង្ខំចិត្តទុកកូនតូចៗនៅក្នុងផ្ទះ ប៉ុន្តែជាអកុសល ក្មេងប្រុសស្រី២នាក់បងប្អូន បានលង់ទឹកស្លាប់យ៉ាងអាណោច អាធ័មខណៈឪពុកម្តាយរវលភ្លេចខ្លួនចុះរាវលៀស ដូចមួយដង យកមកលក់ដោះស្រាយជីវភាព ។
ហេតុការណ៍ដ៏សង្វេគខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១៥និង៤៥នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចពហុបំណងសេកសក ស្ថិតក្នុងក្រុមទី១ ភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយរន្ធត់នេះ មាន កុមារ៉ា រងគ្រោះឈ្មោះ គឹម សុផាន់ណា អាយុ ១០ឆ្នាំ(ស្លាប់)និងកុមារី ឈ្មោះ គឹម ពេជ្រភត្រា អាយុ ០៦ឆ្នាំ (ស្លាប់)។
មានឪពុកឈ្មោះ គឹម សុខា អាយុ៣៦ឆ្នាំ និងម្តាយឈ្មោះ ហួត ស្រី អាយុ៣៥ឆ្នាំ ទាំងអស់គ្នាស្នាក់នៅភូមិបាដាកត្បូង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ បច្ចុប្បន្នសពក្មេងរងគ្រោះទាំងពីរត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕