សម្តេច ហេង សំរិន បានអញ្ជើញបោះឆ្នោតរួចហើយ នៅវិទ្យាល័យសម្តេចចក្រីហេង សំរិន អន្លង់ជ្រៃ
(ភ្នំពេញ)៖ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បេក្ខជនតំណាងរាស្រ្តខេត្តត្បូងឃ្មុំនិងលោកជំទាវសៅ ទី បានអញ្ជើញទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅការិយាល័យបោះឆ្នោតលេខ០៧៣២ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវិទ្យាល័យសម្តេចចក្រីហេង សំរិន អន្លង់ជ្រៃ ក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នេះបានដំណើរក្នុងបរិយាកាសរលូនស្ងប់ស្ងាត់ល្អប្រសើរ៕