កម្មករជាង ១៥០.០០០ នាក់នឹងត្រូវព្យូរការងារនាពេលខាងមុខ
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤ខែឧសភានេះ រោងចក្រចំនួន១៨០ បានព្យួរប្រតិបត្តិការរបស់ខ្លួន ហើយរោងចក្រចំនួន ៦០ បន្ថែមទៀតនិងឈានទៅរកការព្យួរផងដែរ ដែលកំពុងប៉ះពាល់ដល់កម្មករជាង ១៥០.០០០ នាក់ ដែលត្រូវបានព្យួរការងារបណ្តោះអាសន្នរហូតមកដល់ពេលនេះ ដោយមិនដឹងច្បាស់លាស់ថា នឹងបន្តការងារវិញនៅពេលណា ហើយកម្មករជិត ២០០.០០០ នាក់នឹងត្រូវព្យូរការងារនាពេលខាងមុខឆាប់ៗនេះ ដែល នឹងប៉ះពាល់មិនត្រឹមតែកម្មករនោះ ប៉ុន្តែថែមទាំងសមាជិកគ្រួសារប្រមាណ ២លាននាក់ដែលពឹង ផ្អែកលើពួកគេ។ នេះបើយោងតាមសមាគមរោងចក្រកាត់ដេរ។
ចាប់តាំងពីការអំពាវនាវរបស់យើងកាលពីមុនទៅអ្នកបញ្ជាទិញទាំងអស់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០២០ យើងទទួលបានការប្តេជ្ញាចិត្តអ្នកបញ្ជាទិញមួយចំនួន ដែលសមាគម GMAC និងប្រជាជនកម្ពុជាមានការដឹងគុណ ប៉ុន្តែស្ថានភាពចាប់តាំងពីពេលនោះមកកាន់តែអាក្រក់ជាសកល និងជាពិសេសក្នុងប្រទេសកម្ពុជា។
GMAC យល់អំពីភាពលំបាកដែលអ្នកបញ្ជាទិញ កំពុងប្រឈមមុខ ប៉ុន្តែយើងពិតជាអំពាវនាវយ៉ាងខ្លាំងទៅ អ្នកបញ្ជាទិញទាំងអស់មេត្តាគោរពតាមលក្ខខណ្ឌទូទាត់ប្រាក់សម្រាប់ទំនិញ ដែលបានទទួលរួចហើយ និងឬដែលកំពុងទិញទាំងអស់មេត្តាគោរពតាមលក្ខខណ្ឌទូទាត់ប្រាក់សម្រាប់ទំនិញ ដែលបានទទួលរួចហើយ និងឬដែលកំពុងដឹកទៅឲ្យអ្នកញ្ជាទិញ។
សមាគមរោងចក្រកាត់ដេថា៖«រោងចក្រនៅកម្ពុជាកំពុងរងគ្រោះរួចហើយពីការលុបចោល ការបញ្ជាទិញជាច្រើន នឹងការគ្មានបញ្ជាទិញថ្មីៗ ហើយមិនអាចទ្រាំទ្រនិងការមិនទូទាត់ប្រាក់នោះទេ។ ខណៈផលិតផលកំពុងត្រូវបានធ្វើការនាំចេញ រោងចក្រកំពុងរងគ្រោះរួចហើយ ពីការលុបចោលការបញ្ជាទិញជាច្រើន និងការគ្មានបញ្ជាទិញថ្មីៗ ហើយមិនអាចទ្រាំទ្រនិងការមិនទូទាត់ប្រាក់នោះទេ»។
សមាគមរោងចក្រកាត់ដេរថា ខណៈផលិតផលកំពុងត្រូវបានធ្វើការនាំចេញ រោងចក្ររបស់យើងត្រូវតែទទួលបានការទូទាត់ នូវអ្វីដែលត្រូវបានជំពាក់ ហើយការផ្តល់អ្វីតិចជាងនេះ គឺមិនត្រឹមត្រូវនេះទេ។ លក្ខខណ្ឌទូទាត់ប្រាក់អាចពិភាក្សាគ្នាបាន ប៉ុន្តែការមិនទូទាត់ គឺមិនអាចទទួលយកបាន។ ហេតុដូច្នេះយើងសូមអំពាវនាវ ដល់អ្នកបញ្ជាទិញទាំងអស់ មេត្តាទូទាត់បំណុលរបស់ខ្លួន។
កម្ពុជា ជាប្រទេសទីមួយ ក្នុងពិភពលោក ដែលភ្ជាប់ពាណិជ្ជកម្មទៅនឹងស្តង់ដារការងារ។ នៅឆ្នាំ២០០១ យើងបាន ចាប់ដៃគូជាមួយអង្គការអន្តរជាតិខាងការងារ ហើយបានចាប់ផ្តើមកម្មវិធីរោងចក្រកាន់តែប្រសើរ នៅកម្ពុជា ដែលតម្រូវឲ្យរោងចក្រសម្លៀកបំពាក់ ទាំងអស់ក្នុងប្រទេសកម្ពុជា ស្ថិតនៅក្រោម ការត្រួតពិនិត្យ ពី ILO ដើម្បីធានាអនុលោមភាពទៅតាមច្បាប់ជាតិ និងអន្តរជាតិ ហើយកម្មវិធីនេះ ត្រូវបានអនុវត្តរហូត មកដល់បច្ចុប្បន្ន។ យើងមានមោទនភាព ចំពោះកេរដំណែលនេះ ហើយនឹងបន្តធានាថា សិទ្ធិការងារនិងសិទ្ធិសង្គម របស់កម្មករយើង ត្រូវបានលើកកម្ពស់ ខណៈយើងបង្កើតផ្គត់ផ្គង់ចីរភាពមួយ៕