ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់គណនី TIKTOK ឈ្មោះ អែ ណា បានសារភាព និងទទួលកំហុស យកព័ត៌មានចាស់ តាំងពីឆ្នាំ២០១៨ ដែលគាត់បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ យកមកផុស ធ្វើឲ្យមហាជនមានការយល់ច្រឡំ

83

 

ភ្នំពេញ៖ ម្ចាស់គណនី TIKTOK ឈ្មោះ អែ ណា ដែលបានយកព័ត៌មានចាស់ តាំងពីឆ្នាំ២០១៨ ដែលគាត់បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ យកមកផុសខុសពីការពិត កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ត្រូវនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅមកសាកសួរ ហើយនាងបានសារភាព និងទទួលកំហុសទាំងស្រុងដែលនាងបានប្រព្រឹត្ត ធ្វើឲ្យមហាជនមានការយល់ច្រឡំ។

នៅថ្ងៃទី៤ខែឧសភា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញសេចក្តីបកស្រាយបំភ្លឺថា ស្រ្តីម្នាក់ឈ្មោះ គួក ស្រីណា ដែលប្រើប្រាស់គណនី TIKTOK ឈ្មោះ អែ ណា ដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលគាត់បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ យកមកផុសខុស ពីការពិត កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេគាត់បាននិយាយខុស ពីការពិតដែលមើលងាយមកលើសមត្ថកិច្ច និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស របស់សមត្ថកិច្ច ដែលបានខិតខំបំពេញភារកិច្ច ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

ស្ត្រីម្នាក់ឈ្មោះ គួក ស្រីណា បានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ ហើយគាត់ក៏បានធ្វើការទទួលកំហុសទាំងស្រុង និងបានថតវីដេអូសុំទោស ជាសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏បានឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ ។
សូមផ្សព្វផ្សាយតែព័ត៌មានពិត និងចូលរួមសហការណ៍ទប់ស្កាត់រាល់ព័ត៌មានមិនពិត ៕

អត្ថបទដែលជាប់ទាក់ទង