ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ស ខេង អញ្ជើញបោះឆ្នោតរួចហើយ

83

បាត់ដំបង៖នៅព្រឹក ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញមកបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ ​នៅសាលាអនុវិទ្យាល័យ សហឺ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃអាទិត្យនេះ គឺគ្រប់ការិយាល័យទូទាំងប្រទេស នឹងបើកទ្វារទទួលបងប្អូនទៅបោះឆ្នោត ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០ រសៀល គឺមានរយៈពេលតែ១ថ្ងៃគត់។ សូមបងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕

 

អត្ថបទដែលជាប់ទាក់ទង