ជនជាតិចិនម្នាក់ ក្នុងចំនោមបក្ខពួក៥នាក់ នគរបាលឃាត់ខ្លួនជម្រិតទារប្រាក់២០ម៉ឺនយ័ន
ភ្នំពេញ ៖ នគរបាលបង្ក្រាបបានជនសង្ស័យជនជាតិចិនម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ជម្រិតទារប្រាក់ពីបុរសជនជាតិចិនម្នាក់ ២០ម៉ឺនយ័ន និងប្រើអាវុធខ្លីម៉ាកK៥៩ គំរាមបង្ខាំងក្នុងបន្ទប់។ ហេតុការណ៍កើតឡើង កាលវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី៣ ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុចបរិវេណកោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនសង្ស័យឈ្មោះ វិន តៃ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ និងទីលំនៅ មិនស្គាល់ នគរបាលដកហូតបានអាវុធខ្លីចំនួន១ដើម ម៉ាកk៥៩ បង់ចំនួន១ មានគ្រាប់ចំនួន៧ ។
ជនរងគ្រោះ ឈ្មោះ លី ឈិន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនអ៊ូឆឹង ស្នាក់នៅបុរីអេលីហ្សេ ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានដាក់ពាលក្យបណ្ដឹងកាលពីថ្ងៃទី២០ ខែ ឧសភា ឆ្នាំ ២០២០ ពីបទប្រើកាំភ្លើងភ្ជង់គំរាម បង្ខាំងជំទារប្រាក់២ម៉ឺនយ័ន បើមិនព្រមវេរលុយ ចូលកុងទេ និងមិនអាចចេញពីបន្ទប់ ។
នគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ មានជនជាតិចិនមួយក្រុម មានគ្នា៥នាក់ ក្នុងចំណោមម្នាក់ ជាជនសង្ស័យរាប់អានដូចមិត្តភក្តិ តែបែរជាលួងលោមឲ្យមកបន្ទប់ ដោយមានមនុស្ស៤នាក់ទៀត ក្នុងបន្ទប់បានយកកាំភ្លើងភ្ជង់ ជនរងគ្រោះជាជនជាតិចិនដូចគ្នា ដើម្បីជម្រិតទារលុយ ២០ម៉ឺនយ័ន ។ ក្រោយមកជនរងគ្រោះ បានយកលុយឲ្យជនសង្ស័យ ទើបដោះលែងមកវិញ ។
ជនរងគ្រោះជិះឡានដើរលេងជាមួយមិត្តភក្តិលុះដល់យប់ថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២០ ជិះរថយន្តតាមផ្លូវក៏ឃើញបុរសជនជាតិ ដកកាំភ្លើងភ្ជង់ខ្លួននោះ ក៏ចាប់យកមកប្រគល់ឲ្យនគរបាលយើង ហើយក៏ឆែកឆេរក្នុងកាបូបខ្មៅ១ មានអាវុធខ្លីម៉ាកk៥៩ ចំនួន១ដើម ក្រោយពីសាកសួរនាំនគរបាលឃាត់ខ្លួនជាបណ្ដោះអាសន្ន និងកសាងសំណុំរឿង បញ្ចូលទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕