រុស្ស៊ីក៏បញ្ជាទិញផលិតផលគ្រាប់ស្វាយចន្ទីពីកម្ពុជា ដែរ
ភ្នំពេញ៖ រុស្ស៊ីត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ឲ្យដឹងថ្ងៃ០៥ឧសភានេះថា៖ នៅក្នុងបញ្ជី នៃប្រទេសដែលបានទទួលទិញផលិតផលកសិកម្មពីកម្ពុជាមួយចំនួន នៅក្នុងនោះគឺមានគ្រាប់ស្វាយចន្ទីផងដែរ ។
យោងទៅតាមរបាយការណ៍លទ្ធផល នៃការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារពិភពលោកក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២០បានឱ្យដឹងថា បរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិគឺមានចំនួនសរុប ១៨៦.២០៥តោន ។
ប្រភពដដែលបានបន្តថា ផលិតផលជាគ្រាប់ស្វាយចន្ទីដែលកម្ពុជានាំចេញនោះ គឺទៅ កាន់គោលដៅចំនួន៥ រួមមាន វៀតណាម ជប៉ុន រុស្ស៊ី ចិន និង ដែនដីកោះហុងកុង ។
ប្រភពដដែលមិនបានបញ្ជាក់ថា តើរុស្ស៊ីបាននាំចូលផលិតផលជាគ្រាប់ស្វាយចន្ទីនៅក្នុងបរិមាណប៉ុន្មាននោះទេ គ្រាន់តែដឹងថា រុស្ស៊ីគឺនៅក្នុងចំណែកនៃការនាំចេញសរុបប្រមាណជា ១៨៦.២០៥តោននេះតែម្តង ។
រហូតមកដល់ពេលនេះ ស្វាយចន្ទីគឺត្រូវបានគេដឹងថា គឺជាដំណាំដែលអាចដាំបានច្រើននៅបណ្តាខេត្តនៅជាប់នឹងដែនដីសណ្ត ទន្លេមេគង្គ និងតំបន់ដីក្រហម ខណៈដំណាំនេះ នៅខាងខេត្តប៉ែកនិរតីក៏ឃើញកសិករដាំដុះនៅតាមរបងផងដែរ ៕ សំរិត