ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជន​រដ្ឋា​តន្ដ្រី ក្រុង​ច្បារមន​កំពង់ស្ពឺ ទំនងជា​អត់​ការងារ​ធ្វើ បាន​យក​រូបភាព​កងកម្លាំង​នគរបាល ចុះ​អនុវត្ដ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក មក​កាត់ត​ប្រឌិត​កែច្នៃ ធ្វើ​ឲ្យ​មហាជន​យល់ច្រឡំ​

55


​កំពង់ស្ពឺ​៖ ពាក់ព័ន្ធ​នឹង​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ម្នាក់ បង្កើត​ភាព បង្ក​ភាពចលាចល​តាមរយៈ​ការ​ផុស នូវ​រូបភាព​ព័ត៌មាន​មិន​ពិត​ប្រឌិត​កែច្នៃ edit photo រូបភាព​កងកម្លាំង​នគរបាល អនុវត្ដ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះ គឺ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​កោះហៅ​យុវជន​ម្នាក់ មក​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​ប្រព្រឹត្ត​តទៅទៀត ដោយ​យុវជន​រដ្ឋា​តន្ដ្រី ក្រុង​ច្បារមន​កំពង់ស្ពឺ បានធ្វើ​ការសុំ​អភ័យទោស និង​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា បញ្ឈប់​សកម្មភាព​ចែករំលែក​នូវ​ព័ត៌មាន​មិន​ពិត ជៀសវាង​ការភាន់ច្រឡំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ក​ត្ដិ​យស​សេចក្ដីថ្លៃថ្នូរ របស់​កងកម្លាំង មន្ដ្រីរាជការ​។

​នៅ​ថ្ងៃទី​៥​ខែឧសភា​ឆ្នាំ​២០២០​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​សាធារណជន ប្រជាពលរដ្ឋ​ដែល​និយម​លេង​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក​ទាំងអស់ មេ​ត្ដា​ជ្រាបថា ៖ រយៈពេល​ថ្មីៗ​នេះ មាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មួយចំនួន​តែងតែ​បង្កើត​ភាព បង្ក​ភាពចលាចល តាមរយៈ​ការ​ផុស​នូវ​រូបភាព​ព័ត៌មាន​មិន​ពិត ប្រឌិត​កែច្នៃ edit photo រូបភាព​កងកម្លាំង​នគរបាល​អនុវត្ដ​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពិសេស​ការ​អនុវត្ដ​ន៍​តាម​អនុក្រឹត្យ​លេខ ៣៩ ស្ដីពី​ការផាកពិន័យ​ចំពោះ​អំពើ​ល្មើសច្បាប់​ចរាចរណ៍ ក្នុងនោះ​ផងដែរ មានការ​ប្រមាថ​ម៉ាក់​ងាយ​ដល់​ស្ថាប័ន​ច្បាប់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​តាក់តែង​ច្បាប់​ដើម្បី​បម្រើ​ការពារ​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ នៅក្នុង​សង្គម​អោយមាន​លក្ខណៈ​សុក្រឹត្យភាព ជា​សង្គម​មួយ​ប្រកបដោយ​កិ​ត្ដិ​យស សីលធម៌​ការគោរព​ច្បាប់​ជាធំ សិទ្ធិសេរីភាព ក្នុងការ​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា ។​

​វីដេអូ ឃ្លី​ប​ខាងក្រោម​នេះ ជា​សក្ខីភាព​បញ្ជាក់ថា ការធ្វើ​ខុស​ដោយ​កំហុស​អ​ចេតនា ខ្វះ​ការ​ត្រិះរិះ​ពិចារណា ការថ្លឹងថ្លែង​មិន​គ្រប់​ជ្រុងជ្រោយ ដោយ​ដឹង​អំពី​កំហុស យុវជន​រដ្ឋា​តន្ដ្រី ក្រុង​ច្បារមន​កំពង់ស្ពឺ បានធ្វើ​ការសុំ​អភ័យទោស និង​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា បញ្ឈប់​សកម្មភាព​ចែករំលែក នូវ​ព័ត៌មាន​មិន​ពិត​ជៀសវាង​ការភាន់ច្រឡំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិ​ត្ដិ​យស​សេចក្ដីថ្លៃថ្នូរ របស់​កងកម្លាំង មន្ដ្រីរាជការ ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​លះបង់​នូវ​កម្លាំងកាយ​ចិ​ត្ដ ក្នុង​បុព្វហេតុ​ស្នេហា​ជាតិ ប្រជាជន រក្សា​ភាពសុខសាន្ដ ក្រោម​ម្លប់​ដំបូល​សន្ដិភាព​តែមួយ ៕​

អត្ថបទដែលជាប់ទាក់ទង