ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទះ៣ខ្នងត្រូវបានបំផ្លាញ ដោយអគ្គីភ័យ ទាំងកណ្តាលថ្ងៃត្រង់ នៅខណ្ឌដូនពេញ

399

ភ្នំពេញ៖ ផ្ទះ៣ខ្នងជាប់គ្នាត្រូវបាន អគ្គីភ័យលេបត្របាក់បង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៣និង១០នាទីរសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨នៅចំណុចផ្លូវលេខ១៣៦ក្នុងសង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញ ដោយបានធ្វើអោយកម្លាំងមានសមត្ថកិច្ចដែល ចុះជួយអន្តរាគមន៍រងរបួសផងដែរ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋជិត ខាងកន្លែងកើតហេតុនោះបានឲ្យដឹង នៅវេលាកើតហេតុគេ ឃើញភ្លើងនិងផ្សែងបានហុយឆេះចេញពីផ្ទះ លក់អង្ករពីផ្នែកខាង ក្រោយត្រង់ជាន់ទី១ខណៈដែលមានហេតុការណ៍ ដូច្នេះហើយអ្នករស់នៅជិតខាងក៏ដូចជា ម្ចាស់ផ្ទះបាននាំគ្នារត់ចេញ ប្រសាចដោយអ្នកខ្លះ យកបំពង់ពន្លត់អគ្គីភ័យ និងយកទឹកទៅជះ ដើម្បីជួយអន្តរាគមន៍ តែភ្លើងកាន់តែឆេះ រឹតតែខ្លាំងៗឡើងមិនអាចធ្វើអ្វីកើត។
ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងហេតុការណ៍នោះដែរគេបានឃើញ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរក្នុងការជួយអន្តរាគមន៍ ពោលគឺកម្លាំងប្រជាការខណ្ឌ បានប្រើរ៉ឺម៉ក់ម៉ូតូបាញ់ទឹកលៀង ផ្លូវជួយឡើងបាញ់ទឹក បណ្តាលឲ្យប្រជាការពារខ្លះត្រូវឈ្លក់ផ្សែង និងរបួសមុតរបួសម្នាក់ផងដែរ។
ប្រភពព័ត៌មាន បានបន្តទៀតថា ក្នុងខណៈដែលក្រុមរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ ពន្លត់នោះគឺបានការពិបាក ក្នុងការបាញ់ទឹកពន្លត់ភ្លើង គឺត្រូវវាយបំបែកកញ្ចក់ទ្វារផ្ទះនិងនាំគ្នាឡើងគាស់ដំបូល ដើម្បីបាញ់ទឹកពន្លត់ភ្លើង ដោយប្រើពេលជាច្រើនម៉ោង ព្រោះការឆាបឆេះនោះ បានរាលដាលដល់ផ្ទះជាប់គ្នាសងខាងទំរាំ តែពន្លត់ជាស្ថាពរនោះ បណ្តាលឲ្យឆេះផ្ទះសរុបអស់ចំនួន៣ខ្នង ដែលខាងក្រោមថ្មលើឈើប្រក់ស័ង្កសី។

អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថា ផ្ទះទី១ដែលឆេះមុនគេនោះគឺនៅផ្ទះលេខ៥០Eoផ្លូវលេខ១៣៦ ក្រុម១៧ ភូមិ១២ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ដែលមានម្ចាស់ផ្ទះឈ្មោះដួង ម៉េង ភេទប្រុស កើតឆ្នាំ១៩៤១មុខរបរលក់ដូរទីផ្ទះលេខ៤៨Eo ម្ចាស់ឈ្មោះព្រំ សៀត ភេទកើតឆ្នាំ១៩៥០ផ្ទះទី៣ លេខ៤៦Eo បើកបារបារាំង យីហោ(វើលអរខីតបារ)។ ការឆេះផ្ទះ៣ខ្នង ជាប់គ្នានោះដែរ បានបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ ក្នុងផ្ទះស្រុង តែមិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់នោះទេ។ ចំណែករថយន្តពន្លត់អគ្គីភ័យវិញ បានមកជួយអត្តរាគមន៍ ចំនួន១៥គ្រឿងប្រើប្រាស់ទឹកអស់២០ឡាន ទើបរលត់ជាស្ថាពរវិញ។ ប៉ុន្តែមូលហេតុដែលបណ្តាលឲ្យឆេះផ្តើមចេញមុនគេនោះ អាជ្ញាធរនៅមិនទាន់បញ្ជាក់ថាមកពីមូលហេតុអ្វីឡើយ៕

អត្ថបទដែលជាប់ទាក់ទង