ថ្ងៃនេះអ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ២នាក់ដដែលនិងមិនមានករណីឆ្លងថ្មី
ភ្នំពេញ៖ក្រសួងសុខាភិបាលបានឲ្យដឹងថាទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លងអ្នកជាសះស្បើយកូវីដ–១៩នៅព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២០នេះ
សរុបអ្នកជាសះស្បើយមានចំនួន១២០នាក់ដដែល។អ្នកបន្តព្យាបាលកូវីដ–១៩មានចំនួន ២នាក់ដដែល។មិនមានបាត់បង់ជីវិតគឺសរុបចំនួនអ្នកឆ្លងជំងឺកូវីដ–១៩ចាប់ពីខែមករារហូតដល់បច្ចុប្បន្ននេះមានចំនួន១២២នាក់។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងថារហូតដល់ម៉ោង ៧:២០នាទីព្រឹកថ្ងៃទី ៦ឧសភា ២០២០ យេីងពុំរកឃេីញករណីជំងឺ COVID-19 ថ្មីទេជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩ ចំនួន១២២ករណីដដែល និងមិនមានករណីជាសះស្បេីយថ្មីទេ ដូច្នេះករណីជាសះស្បេីយចាស់សរុបមានចំនួន១២០នាក់ដដែលស្លាប់គ្មាន និងអ្នកជំងឺនៅសល់សំរាកព្យាបាលនៅពេទ្យចំនួន ២នាក់ប៉ុណ្ណោះ ។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 12611 ស្មេីនឹង 776 ក្នុង១លាននាក់។ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕