ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបើកបររថយន្ត០២នាក់ដែល មានជាតិស្រវឹងខ្លាំងត្រូវបានឃាត់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីនិងអធិការដ្ឋាននគរបាលខណ្ឌទួលគោក

92

ភ្នំពេញ៖ អ្នកបើកបររថយន្ត០២នាក់ដែលមានជាតិស្រវឹងត្រូវបានសមត្ថកិច្ចប៉ូលីសបញ្ជូនទៅកាន់ការិយាល័យប៉ូលីសចរាចរណ៍ជើងគោករាជធានីភ្នំពេញ និងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ខណះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងកំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការគ្នាចុះរឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោកអាវុធជាតិផ្ទុះនិងជាតិស្រវឹងនៅចំណុចមុខសាលាបឋមសិក្សារទួលគោក លើ ផ្លូវ២៨៩ក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី៥ខែឧសភាឆ្នាំ២00នេះ។

   មន្ត្រីប៉ូលីសផ្នែកចរាចរខណ្ឌទួលគោកបានអោយដឹងថា យប់ថ្ងៃទី៥ខែឧសភាឆ្នាំ២00​ ចាប់ពីវេលាម៉ោង២១និង០០ដល់ម៉ោង២៤និង00នាទីកំលាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងកំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការគ្នាចុះរឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោកអាវុធជាតិផ្ទុះនិងជាតិស្រវឹងនៅចំណុចមុខសាលាបឋមសិក្សារទួលគោក លើ ផ្លូវ២៨៩ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោកដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោសុងលី  ស្នងការរងលោកវរៈសេនីយ៍ឯកសុខហេង អធិការនគរបាលខណ្ឌទួលគោកនិងលោកវរ ទោជិនរតនៈអធិការរងខណ្ឌទួលគោក ដោយប្រើប្រាស់កំលាំងសរុបចំនួន៣៦នាក់​​ ជាលទ្ធផលត្រួតពិនិត្យ យានយន្តឆ្លងកាត់សរុបចំនួន៩៨គ្រឿង ក្នុងនោះមានរថយន្តចំនួន៣៧គ្រឿង និងម៉ូតូចំនួន៦២គ្រឿង យាន

យន្តដែលត្រូវបានត្រួតពិនិត្យសរុបចំនួន៧៦គ្រឿង ក្នុងនោះ មានរថយន្តចំនួន៣១គ្រឿង ម៉ូតូចំនួន៤៥គ្រឿង។ក្នុងចំនួននេះយើងបានធ្វើការអប់រំអ្នកបើកបររថយន្តដែលមានជាតិអាកុលក្រោម០,២៥ក្នុង១លីត្រខ្យល់ចំនួន២នាក់ បញ្ជូនអ្នកបើកបររថយន្តម្នាក់ដែលមានជាតិស្រវឹងលើសពី០,៤០ឡើងទៅ ទៅការិយាល័យប៉ូលីសចរាចរណ៍ក្រុង និងបញ្ជូនអ្នកបើកបរដែលមានជាតិអាកុល០,៣៩ម្នាក់ទៀត ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។

   ក្នុងរាត្រីថ្ងៃដដែលនោះបានត្រួតពិនិត្យមួកសុវត្តិភាពនិងកញ្ចក់មើលក្រោយ ក្នុងនោះ មួកសុវត្តិភាពចំនួន១៩គ្រឿង ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ម៉ូតូអត់កញ្ចក់ចំនួន១គ្រឿងម៉ូតូបើកបរដោយនិយាយទូរស័ព្ឌចំនួន២គ្រឿង។

សរុបចំនួន២២គ្រឿងយកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្តោះអាសន្នដើម្បីចាត់ការទៅតាមច្បាប់៕

 

      

អត្ថបទដែលជាប់ទាក់ទង