ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខអាជ្ញាធរកីឡា៖ ការប្រកួតកីឡាជាតិមិនអាច និយាយទុកមុនថា លើកពេល ឬ លុបចោលនោះទេ

107


ភ្នំពេញ៖ប្រមុខអាជ្ញាធរកីឡាគឺលោកអ៊ុក សិទ្ធិជាតិដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានបញ្ជាក់ថាមកទល់ពេលនេះ
លោកនៅមិនទាន់ហ៊ានកំណត់ថាតើការប្រកួតកីឡាជាតិលើកទី៣ដែលគ្រោងធ្វើនៅឆ្នាំនេះនឹងត្រូវបន្តលើពេលឬក៏ត្រូវលុបចោលនោះទេ។
លោកបញ្ជាក់ថាកូវីដ ១៩វាមិនមែនជារឿងរបស់កម្ពុជាតែម្នាក់ឯងនោះទេតែវាជាបញ្ហាជាកង្វល់រស់ពិភពលោកទាំងមូល ។ការ
ប្រកួតបាល់ទាត់ជម្រុះពិភពលោក ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០នេះនៅទីក្រុងតូក្យូប្រទេសជប៉ុនក៏ត្រូវលើកពេលប្រកួតដែរ ។ពេល
នេះអ្វីៗដែលពីភពលោកកំពុងតែគិតនោះគឺកូវីដ ១៩នេះតែម្ដង ។នេះនៅមិនទាន់និយាយពីការប្រកួតជើងឯកនានាដែលសហព័ន្ធតំបន់
ទ្វីប ឬ ពិភពលោកត្រូវលើកពេល ឬ លុបចោលនោះឡើយ ។
ការប្រកួតកីឡាជាតិគឺជាយុទ្ធសាស្រ្តរបស់កម្ពុជាសម្រាប់ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។កម្ពុជាត្រូវការ
នូវការប្រកួតដែលមានទម្រង់ជាហ្គេមនេះព្រោះវាជួយបង្រៀនដល់មន្ត្រីសហព័ន្ធជាតិឲ្យចេះធ្វើការជាក្រុម ឲ្យចេះរៀបចំការប្រកួតឲ្យមាន
គំនិតបណ្ដុះបណ្ដាលនូវមន្ត្រីនានាដែលពាក់ព័ន្ធជាមួយការប្រកួត ។
តាមការគ្រោងទុកការប្រកួតមានជាង៣០ប្រភេទកីឡា ។ដោយកញ្ចប់ថវិកានូវរក្សាទុកដដែលនោះក្រសួងអប់រំយុវជន និង កីឡា
មានគម្រោងបន្ថែមនូវប្រភេទកីឡាតែសុំឲ្យសហព៧ន្ធនានាបន្ថយនូវចំនួនវិញ្ញាសា ។
ទោះបីអ្វីៗស្ថិតនៅក្នុងការគិតទុកក៏ដោយតែទាល់តែបញ្ហាកូវីដ ១៩នៅលើពិភពលោកនេះលែងជាកង្វល់សម្រាប់មនុស្សជាតិ
ទើបការនិយាយពីការប្រកួតកីឡាជាតិនឹងច្បាស់លាស់ឡើងវិញ ៕

 

អត្ថបទដែលជាប់ទាក់ទង