ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អូស្មាន ហាស្សាន់ បន្តពាំនាំអំណោយសប្បុ រសធម៏ ពីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ផ្តល់ជូនប្រ ជាពលរដ្ឋនៅសង្កាត់ជ្រោយចង្វារ១២៥គ្រួសារ

63

 

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងសហការរី បាន ពាំនាំអំណោយដ៏ថ្លៃថ្លារបស់ព្រះសាល់ម៉ាន ព្រះ មហាក្សត្រព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បន្តផ្តល់ជូនសម្រាប់ពិធីទទួលទានបួសរ៉ាម៉ាឌន ដល់បងប្អូនប្រជាពលរដ្ឋឥស្លាមសាសនិកចំនួន ១២៥គ្រួសារ នៅភូមិ ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នេះជាកម្មវិធីទី៣ ដែលលោកបាននាំយកអំណោយសប្បុរសធម៏ នេះធ្វើការចែកចាយ ខណៈ ពិធីចែកអំណោយ ដូចគ្នាបែបនេះរយៈពេល៣ថ្ងៃជាប់គ្នាៗរួចមកហើយផងដែរ ត្រូវបានធ្វើឡើង នៅសង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
ហើយនឹងមានកម្មវិធីជាបន្តបន្ទាប់ នៅតាមបណ្តាខេត្តផ្សេងៗទៀត ក្នុងនោះក៏នឹងមាន លោកសុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នឹងអញ្ជើញចែកផងដែរ។ ពិធីនេះ បានប្រព្រឹត្ដ ទៅកាលពីរសៀលថ្ងៃទី០៦ ឧសភា ឆ្នាំ២០២០ ។
អំណោយសប្បុរសធម៏ដែលបាននាំយកមកផ្តល់ជូនថ្ងៃក្នុង​ ១គ្រួសារ ទទួលបាន អង្ករ​ ១០គីឡូក្រាម ស្ករសរ ២គីឡូក្រាម.ត្រីខ១យួ.ប្រេងឆា១ ដបធំ. ទឹកដោះគោ ២កំប៉ុងនិងភេសជ្ជៈ១យួផងដែរ ។
លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណ រគុណដល់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក៏ដូចស្ថានអគ្គរាជទូត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅក្រុងហា ណូយ ប្រទេសវៀតណាម និងក្រុមប្រឹក្សាឥស្លាមប្រចាំក្រុងបាងកកដែលជួយផ្តល់ជាអំណោយសម្រាប់ ដោះស្រាយ ក្នុងពិធីបួសរ៉ាម៉ាឌននៅកម្ពុជាទាំង នៅទីតាំងទាំង២ខាងលើ និងនៅបណ្តាខេត្តមួយចំនួនទៀត ។
លោកអូស្មាន ហាស្សាន់ ក៏បានកោតសរសើរដល់ឥស្លាមសាសនិក ដែលសម្រាប់ពិធីបុណ្យរ៉ាម៉ាឌន បងប្អូនអនុវត្តបានខ្ជាប់ខ្ជួននូវសារាចរណ៍ណែនាំរបស់រាជ រដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ បានប្រសិទ្ធ ភាព ហើយត្រូវបន្តអនុវត្តឲ្យបានល្អ ដរាបណានៅ មិនទាន់សេចក្តីជូនដំណឹង ឬសារាចរណ៍ណែនាំសារជាថ្មីនោះទេ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង