ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមសរសើរមន្ទីរសម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចាន បម្រើសេវាបានយ៉ាងល្អណាស់ លាងរបួសដៃជើង និងព្យួរសេរ៉ូមម្នាក់១ប្លោក គិតលុយអស់ជិតមួយពាន់ដុល្លារ

143

កណ្តាល៖ ប្តីប្រពន្ធ២នាក់ បានជួបថ្នាក់ចរាចរណ៍ រងរបួសរលាត់ដៃជើង និងមុខមាត់ ក៏បាននាំគ្នាចូលទៅលាងរបួស និងព្យួរសេរ៉ូមម្នាក់១ប្លោក នៅមន្ទីរសម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចាន។ លុះពេលខាងមន្ទីរពេទ្យចេញវិក័យបត្របង់លុយស្រាប់តែអស់ជិត១ពាន់ដុល្លារ ធ្វើឲ្យប្តីប្រពន្ធរងគ្រោះហួសចិត្តស្ទើរទន់ជង្គង់ដួលសន្លប់។
ករណីមន្ទីរពេទ្យកោរអ្នកជំងឺមិនដាក់ទឹកនេះ បានកើតឡើង នៅវេលាយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមន្ទីរសម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចាន ស្ថិតនៅផ្ទះលេខ៤០ ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គឈ្នួល។
ប្តីប្រពន្ធជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ក្រោយពីពួក គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ ក៏បាននាំគ្នាមកលាងមុខរបួស រុំដៃជើង និងព្យួរសេរ៉ូមអស់ម្នាក់១ប្លោក លុះពេលខាងមន្ទីរពេទ្យចេញវិក័យបត្របង់លុយចំនួន២សន្លឹក សរុបចូលគ្នាមានចំនួនទឹកប្រាក់ដល់៧៥០ដុល្លារ (ថ្លៃម៉ែអាថ្លៃ ) ធ្វើឲ្យពួកគាត់រន្ធត់ចិត្តជាខ្លាំង ហើយពេលនេះខាងមន្ទីរពេទ្យកំពូលកោរ បានបង្ខំឲ្យពួកគាត់យកលុយមកបង់ថ្លៃពេទ្យជាបន្ទាន់ បើដោះស្រាយមិនទាន់នោះទេត្រូវទុកម៉ូតូនៅទីនោះសិន ចាំយកលុយមកគ្រប់ចំនួនចាំដោះស្រាយគ្នា។
ប្តីប្រពន្ធជនរងគ្រោះ បញ្ជាក់ថា ពួកគាត់មានជីវភាពក្រីក្រណាស់ ពោលគឺរកមួយថ្ងៃសម្រាប់ហូបមួយថ្ងៃ ហើយគ្រាន់តែចូលលាងមុខរបួសរលាត់ដៃជើង និងព្យូរសេរ៉ូមម្នាក់១ប្លោកប៉ុណ្ណឹង ខាងមន្ទីរសម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចាន គិតលុយថ្លៃបែបនេះ តើពួកគាត់រកប្រាក់ឯណាបានឲ្យនោះ ។ ពួកគាត់ សំណូមពរដល់ ក្រសួង សុខាភិបាលកម្ពុជា ក៏ដូចសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះត្រួត ពិនិត្យមើលគ្លីនិកមួយនេះផង កុំឲ្យយកថ្លៃពេក ដែលរកស៊ីបែបនេះ មិនខុសចាប់ជំរិតយកលុយអ្នកជំងឺទេ៕

អត្ថបទដែលជាប់ទាក់ទង