ក្រុមអ្នកម៉ូតូកង់បី និងម៉ូតូធំសម្រុក ទៅដាក់ពាក្យប្រឡងយកបណ្ណ័បេីកបរជាង២៥០០នាក់ ក្នុងរយៈពេល២ថ្ងៃដើមសប្តាហ៍នេះ
ភ្នំពេញ៖ ខណៈដែលសមត្ថកិច្ចចម្រុះ ដាក់គោលដៅផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តាល រាជធានី ខេត្តព្រមៗគ្នា ពិសេសតម្រូវអោយអ្នកបើកបរម៉ូតូធំៗ ចាប់ពីកម្លាំង១២៥ccឡើងទៅ និងម៉ូតូកង់បីក៏ត្រូវតែមានប័ណ្ណបើកបរប្រភេទ ក ដែរនោះគេបានឃើញប្រជាពលរដ្ឋយ៉ាងច្រើនលើសលុបបានសម្រុកនាំគ្នាទៅដាក់ពាក្យប្រលងនិងប្រលងយកប័ណ្ណបើកបរដោយក្នុងរយៈពេល២ថ្ងៃនេះ ពោល គឺចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារ កន្លងមកនេះ ប្រជាពលរដ្ឋ ដែលជាអ្នករត់ម៉ូតូកង់បីឬតុតុ និងម៉ូតូធំបាននាំគ្នាសម្រុកទៅដាក់ពាក្យ និងប្រឡងយកប័ណ្ណបើកបរ នៅអង្គភាពផ្តល់បណ្ណ័បេីកបរប្រមាណជាង២៥០០នាក់។
ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោក ឡូវ នីកូវឌ្ឍនា បានឲ្យអ្នកព័ត៌មានយើងដឹងថា ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃចន្ទ និងថ្ងៃអង្គារកន្លងមកនេះប្រជាពលរដ្ឋ ដែលជាអ្នករត់ម៉ូតូកង់បីឬតុតុ និងម៉ូតូធំបាននាំគ្នាសម្រុកទៅដាក់ពាក្យ និងប្រឡងយកប័ណ្ណបើកបរ នៅអង្គភាពផ្តល់បណ្ណ័បេីកបរប្រមាណជាង២៥០០នាក់ ប៉ុន្តែការរៀបចំប្រឡងបន្ទប់អាចទទួលបានតែពី១៦០ទៅ១៨០នាក់ប៉ុណ្ណោះ ។
លោក បន្តថា ជាក់ស្ដែង រយៈពេល២ថ្ងៃក្រុមអ្នកម៉ូតូកង់បី និងម៉ូតូធំ បានប្រឡងយកបណ្ណ័បេីកបរចំនួន២៨០នាក់ ប្រឡងជាប់១២៤នាក់ និងប្រឡងធ្លាក់ចំនួន១៥៨នាក់ ។
លោក ឡូវ នីកូវឌ្ឍនា បានអោយដឹងទៀតថា ទោះបីចំនួនអ្នកដាក់ពាក្យប្រឡង មានចំនួនច្រេីន និងការប្រឡងជាក់ស្តែងមានកំណត់ក្តី ប៉ុន្តែក្រុមការងារនៅតែបន្តទទួលពាក្យ ដេីម្បីរៀបចំការប្រឡងទៅតាមលេខរៀងជាបន្តបន្ទាប់រហូតដល់អស់ ។
លោកបន្តថា សម្រាប់លក្ខខណ្ឌ ក្នុងការប្រឡង បេក្ខជនត្រូវមាន អត្តសញ្ញាណបណ្ណ័ជនជាតិខ្មែរ លិខិតបញ្ជាក់កាយសម្បទាឬសុខភាពមួយសន្លឹក រូបថត សខ្មៅ៤x៦ចំនួន៤សន្លឹក និងត្រូវបង់តម្លៃចំនួន៤១០០០រៀលគឺបង់តាមរយ:ប្រពន្ធ័វីង ។
លោក ឡូវ នីកូវឌ្ឍនា បានបញ្ជាក់ថា ចំពោះការប្រឡងយកបណ្ណ័បេីកបរ គឺធ្វេីនៅអង្គភាព ផ្តល់បណ្ណ័បេីកបរនៃមន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ប៉ុន្តសម្រាប់ការពន្យា បណ្ណដែលអស់សុពលភាព គឺមានធ្វេីនៅផ្សារទំនើបAEON MALLទី១ និងនៅផ្សារទំនើបAEON MALLទី២ តែការប្រឡង គឺមានតែនៅនៅអង្គភាព ផ្តល់បណ្ណ័បេីកបរនោះទេ ។
លោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់សូមទៅធ្វេីជាមួយមន្ត្រីនៅទីនោះផ្ទាល់ដែលមានតារាងតម្លៃត្រឹមត្រូវ និងច្បាស់លាស់ ចៀសវាងមានអ្នករត់ការដែលតម្លេីងតម្លៃ កេងចំណេញ ដែលបង្កអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់៕