បុរសម្នាក់សង្ស័យតូចចិត្ត និងជំងឺចងកសម្លាប់ខ្លួន
ភ្នំពេញ : បង្កការភ្ញាក់ផ្អើលទាំងព្រឹកប្រទះឃើញបុរសម្នាក់បានចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកក្រុមគ្រួសារនាំគ្នាប្ដឹងនគរបាលចុះមកកន្លែងកើតហេតុ កាលវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០២០នៅចំណុច
ផ្ទះលេខ១៧៨៣ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
សពជនរងគ្រោះមានឈ្មោះ ឆាយ សុខុន ភេទប្រុស អាយុ ៥៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧៨៣ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យសង្ស័យតូចចិត្តនិងឈឺចាប់ជំងឺឬដូងបាតដាច់ចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ ។
ប្រភពព័ត៍មាននគរបាលតាមការអាះអាងជាប្រពន្ធនិងក្មួយដែលរស់នៅក្នុងផ្ទះជាមួយគ្នាថាជនរងគ្រោះមិនដែលនិយាយជាមួយគ្នាថាចង់ស្លាប់ដោយសារជំងឺអីទេការកើតជំងឺឬដូងបាតក៏បានទៅមន្ទីរពេទ្យព្យាបាលរួចរាល់ហើយតែគាត់ចូលចិត្តពិសាស្រាបៀរតែមិនច្រើនហូបបាយដាក់តិចតួចក៏សំរាកទៅមិនដែលទៅរករឿងអ្នកណាតែនៅព្រឹកថ្ងៃកើតហេតុបាត់គាត់មិនឃើញចេញពីបន្ទប់ដេកហូបអាហារព្រឹកក៏ទៅបលើកទ្វារបន្ទប់តែរកមិឃើញហើយក៏មានការផ្អើលឆាឡានាំគ្នាដើររករួមនិងអ្នកជិតខាងតែបែរជាប្រទះឃើញចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក ។
នគរបាលបន្តថាក្រោយកើតហេតុក៏បានធ្វើកំណត់ហេតុបំភ្លឺដែលឃើញហេតុរួមសហការជាមួយនិងកម្លាំងការិយាល័យកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញត្រួតពិនិត្យសពនិងបានសន្នដ្ឋានថាសពមិនមានអ្វីនៅលើខ្លួននោះទេហើយករណីខាងលើនេះអត្តឃាតសម្លាប់ខ្លួនឯងប្រើក្រមាចងទៅចំរឹងបន្ទប់ទឹកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។