ប៉ូលិសកំពុងធ្វើ កោសល្យវិច្ច័យកំណត់ មុខសញ្ញាជនដៃដល់ចាប់មកផ្តន្ទាទោស ករណីសង្ស័យរំលោភ សម្លាប់កុមារីម្នាក់នៅពោធិ៍សាត់
ពោធិ៍សាត់ៈប៉ូលិសបច្ចេកទេសកោសល្យវិច្ច័យសហការជាមួយក្រុមអង្គភាពការពារកុមារCPUអាវុធហត្ថខេត្តនិងក្រុមគ្រូពេទ្យ បានកំពុងធ្វើកោសល្យវិច្ច័យ សាកសពកុមារី អាយុ៧ឆ្នាំម្នាក់ ដែលត្រូវបានជនដៃដល់សម្លាប់ រួចច្រកការុងបោះចូលគុម្ពោតព្រៃទាំងអា
ក្រាតកាយ ខណៈដែលគេសង្ស័យអាចជាករណីប្លន់យកខ្សែកផ្លាទីននិងរំលោភសម្លាប់នៅខេត្តពោធិ៍សាត់។
ប្រតិបត្តិការណ៍នេះ បានធ្វើឡើងតាមការបញ្ជាផ្ទាល់ ពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីឈានទៅដល់កំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យ យកមកចាត់ការតាមផ្លូវច្បាប់។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង ០៣ និង០០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ មានករណីបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយគេប្រទះឃើញសពក្មេងស្រីម្នាក់នៅក្នុងគុម្ពោតព្រៃទាំងអាក្រាតកាយ ថែមទាំងដៃជើងជាប់ចំណងនិងក្បាលច្រកការុងយ៉ាងព្រៃផ្សៃ។ហេតុការណ៍ដ៏ រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលឡើងត្រង់ចំណុចក្បែរភូមិក្នុងគុម្ពោតព្រៃក្បែរមាត់បឹងទន្លេសាប ស្ថិតក្នុងភូមិព្រែកឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
កុមារីរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ រ៉ង ស្រីពេជ្រ អាយុ៧ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារម្ដាយជាស្រ្តីមេម៉ាយឈ្មោះ ចាប រ៉ាឌីន អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ឪពុក(ស្លាប់)។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ រួមសហការជាមួយក្រុមអង្គភាពការពារកុមារCPU បាននិងកំពុងធ្វើការពិនិត្យសាកសពក្មេងស្រីរងគ្រោះ ដើម្បីឈានទៅកំណត់មុខសញ្ញាជនដៃដល់ ចាត់ការតាមនីតិវិធី៕