ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅថ្ងៃនេះ មិនមានអ្នកឆ្លងជំងឺកូវីដ 19 នឹងពុំមានអ្នកជាសះស្បើយ

70

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថា រហូតដល់ម៉ោង​ ៨:០០នាទីព្រឹក ថ្ងៃទី​ ៨ ឧសភា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និង មិនមានករណីជាសះស្បេីយថ្មី​ទេ​ ដូច្នេះករណីជាសះស្បេីយចាស់សរុបមានចំនួន១២០នាក់ដដែល ស្លាប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ២នាក់​ប៉ុណ្ណោះ​ ។ 

 ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ៕

អត្ថបទដែលជាប់ទាក់ទង