ងេីបពីព្រលឹម កេីបដីខ្សាច់ចេញពីមុខផ្ទះ បេីមិនចឹងទេព្រឹកឡេីង ហុយទ្រលោមមិនខាន, ឆ្ងល់អាជ្ញាធរខណ្ឌមានជ័យ មិនខ្ចីចាត់ការរឿងនេះសោះ…???
ភ្នំពេញ ៖ ឡាននៅតែដឹកខ្សាច់គគ្រឹកគគ្រេង ផ្លូវនៅតែប្រឡាក់ ហេីយឃេីញបាញ់លាងរាល់ថ្ងៃ ឯខ្សាច់មុខផ្ទះប្រជាពលរដ្ឋកាន់តែគ្រាសឡេីងពីមួយថ្ងៃទៅមួយថ្ងៃ ផ្លូវក៏កំពុងខូចខ្ទេចជាអន្លើរៗទៅហេីយ ក្លាយជាសំបុកមាន់ និងរណ្តៅទឹកដក់ បង្កគ្រោះថ្នាក់ ដល់អ្នកជិះម៉ូតូធ្លាក់ជង្ហុក និងរអិលដីខ្សាច់ដែលបន្សល់មកពីការកំពប់តាមដងផ្លូវនោះជារេីយៗ រហូតមកដល់ពេលនេះ អាជ្ញាធរសង្កាត់+ខណ្ឌ មិនទាន់មានចំណាត់ការកែសម្រួលឡេីយ ។
ក្រុមឈ្មួញរកស៊ី ដឹកដី ដឹកខ្សាច់ ដេីម្បីផ្គត់ផ្គង់តំបន់អភិវឌ្ឍន៍បឹងទំពុននិងបឹងជេីងឯក បាននិងកំពុងធ្វើឱ្យបាត់បង់សោភ័ណភាពផ្លូវ៦០ម៉ែត្រ និងផ្លូវជាតិលេខ២ រួមទាំងផ្លូវ៣០ម៉ែត្រ ទោះបីជាអាជ្ញាធរខិតខំថែទាំ និងអប់រំណែនាំក៏ដោយ ក៏ក្រុមរថយន្តដឹកខ្សាច់អស់ទាំងនោះ ដឹកទាំងយប់ទាំងថ្ងៃមិនគ្របតង់ ហូរហៀរទឹកកក្លាក់ កំពប់ដី និងខ្សាច់ធ្លាក់ពេញផ្លូវដដែល អ្នកបាញ់លាង បាញ់តែកណ្ដាលផ្លូវ តែខ្សាច់កាន់តែពេញមុខផ្ទះ ដីខ្សាច់ជ្រុះធ្លាក់ពីឡានប្រឡាក់ផ្លូវយ៉ាងអាក្រក់មើលបំផុត ពេលក្ដៅហុយនិងខ្ទាតចូលភ្នែកអ្នកជិះម៉ូតូជាញឹកញយ តែមិនថ្វីនោះទេសង្ស័យតែថៅកែខ្សាច់ និងអាជ្ញាធរមូលដ្ឋានគេត្រូវរ៉ូវគ្នា ដូចស្រម៉ោចនិងស្ករអុីចឹង ទើបមិនខ្ចីចាត់ការបញ្ហានេះ ខ្សាច់នៅតែប្រឡាក់ផ្លូវដីខ្សាច់ហុយសំពោងងងិតមេឃបង្កគ្រោះដល់អ្នកដំណើរ ជាហូរហែរ ៕