បញ្ជូនអ្នកបើកបររថយន្តមានជាតិ ស្រវិងលើសពី០,៤០ក្នុងមួយលីត្រខ្យល់ឡើងទៅចំនួន៤នាក់ទៅការិយាល័យប៉ូលីសចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ
ភ្នំពេញ៖ អ្នកបើកបររថយន្តមានជាតិស្រវិងចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចប៉ូលីសបញ្ជូនទៅកាន់ការិយាល័យប៉ូលីសចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមច្បាប់ ក្រោយពីសមត្ថកិច្ចប៉ូលីសរកឃើញថា អ្នកបើកបរទាំង៤នាក់នេះ មានជាតិអាកុលលើសពី០,៤០ក្នុងមួយលីត្រខ្យល់។
ការបញ្ជូនអ្នកបើកបរទាំងនេះ ទៅកាន់ការិយាល័យប៉ូលីសចរាចរណ៍ជើងគោករាជធានីភ្នំពេញ ធ្វើឡើងខណះដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការគ្នាចុះរឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោក អាវុធជាតិផ្ទុះ និង ជាតិស្រវឹង នៅចំណុចមុខសាលាបឋមសិក្សារទួលគោក លើ ផ្លូវ២៨៩ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី០៧ខែឧសភាឆ្នាំ២0២0នេះ។
មន្ត្រីប៉ូលីសផ្នែកចរាចរខណ្ឌទួលគោកបានអោយដឹងថា យប់ថ្ងៃទី៧ខែឧសភាឆ្នាំ២0២0 ចាប់ពីវេលាម៉ោង២១និង០០ដល់ម៉ោង២៤និង00នាទី កំលាំងចម្រុះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការគ្នាចុះរឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោក អាវុធជាតិផ្ទុះ និង ជាតិស្រវឹង នៅចំណុចមុខបណ្ណាល័យសម្តេចហ៊ុនសែន លើ ផ្លូវ៥៩៨ក្នុងសង្កាត់បទឹកល្អក់ទី១ ខណ្ឌទួលគោកដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ សុងលី ស្នងការរងរាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក លោកវរ ទោ ជិនរតនៈអធិការរងខណ្ឌទួលគោក ដោយប្រើប្រាស់កំលាំងសរុបចំនួន៣៦នាក់ ជាលទ្ធផលត្រួតពិនិត្យយានយន្តឆ្លងកាក់ សរុបចំនួន៩២គ្រឿង ក្នុងនោះមានរថយន្តចំនួន៣៨គ្រឿង ម៉ូតូចំនួន៥៤គ្រឿង យានយន្តត្រូតពិនិត្យសរុបចំនួន៧១គ្រឿង រថយន្តចំនួន៣១គ្រឿង ម៉ូតូចំនួន៤០គ្រឿង ។
មន្ត្រីប៉ូលីសបន្តថា ក្នុងការអនុវត្តលើកិច្ចការងារនេះយើងបានអប់រំអ្នកបើកបរដែលមានជាតិអាកុលក្រោម០,២៥ចំនួន៤នាក់ ក្នុងនោះ មានអ្នកបើកបររថយន្ត៣នាក់ និងអ្នកបើកបរម៉ូតូ១នាក់។ បញ្ជូនអ្នកបើកបររថយន្តមានជាតិស្រវិងលើសពី០,៤០ក្នុងមួយលីត្រខ្យល់ឡើងទៅមានចំនួន៤នាក់ទៅការិយាល័យប៉ូលីសចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ បញ្ជូនអ្នកបើកបររថយន្តនិងម៉ូតូទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក៣នាក់ ក្នុងនោះមានអ្នកមានជាតិស្រវិង០,២៩ក្នុងមួយលីត្រខ្យល់ចំនួន១នាក់និងអ្នកបើកបរម៉ូតូមានអ្នកមានជាតិស្រវិង០,៤០ឡើងទៅចំនួន២នាក់។
បានធ្វើការឃាត់បើកបររថយន្តនិយាយទូរស័ព្ទ២គ្រឿង អត់ពាក់មួកសុវត្តិភាពចំនួន១១គ្រឿងនិងម៉ូតូបើកបរខុសទិសចំនួន២គ្រឿង សរុបចំនួន១៥គ្រឿងយកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្តោះអាសន្នដើម្បីចាត់ការទៅតាមច្បាប់៕