ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រឡងចូលបម្រើការងារ ក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនៅរាជធានីភ្នំពេញដែលគ្រោងនឹងរៀបចំធ្វើឡើង នៅថ្ងៃ២៤ ខែឧសភាខាងមុខត្រូវបានពន្យារពេលជាបណ្ដោះអាសន្ន

101

ភ្នំពេញ៖ ដំណើរការប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនៅរាជធានីភ្នំពេញដែលគ្រោងនឹងរៀបចំធ្វើឡើង នៅថ្ងៃអាទិត្យទី ២៤ ខែឧសភាឆ្នាំ ២០២០ខាងមុខនេះ ត្រូវបានពន្យារពេលជាបណ្ដោះអាសន្នហើយ។

   នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីការពន្យារពេលនៃការប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលរបស់រដ្ឋបាលរាជធានីភ្នំពេញសម្រាប់ឆ្នាំ ២០២០ ដែលអ្នកយកព័ត៌មាន

យើងទទួលបាននៅល្ងាចថ្ងៃទី០៨ ឧសភានេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យដើមទាំងស្រុងថា៖

   គណៈកម្មការរៀបចំការប្រលងរាជធានីភ្នំពេញ សូមជូនដំណឹងដល់បេក្ខជន បេក្ខនារី ជាសិស្ស និស្សិតដែលបានដាក់ពាក្យចូលរួមប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល

នៅរដ្ឋបាលរាធានីភ្នំពេញសម្រាប់ឆ្នាំ ២០២០ អោយជ្រាបថា ដំណើរការប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនៅរាជធានីភ្នំពេញដែលគ្រោងនឹងរៀបចំធ្វើឡើង នៅថ្ងៃអាទិត្យទី ២៤ ខែឧសភាឆ្នាំ ២០២០ ត្រូវបានពន្យារពេលជាបណ្ដោះអាសន្ន

  គណះកម្មការរៀបចំប្រឡងនឹងជូនដំណឹងអំពីការបរិច្ឆ័តនៃការប្រឡង នៅពេលក្រោយ។

  អាស្រ័យហេតុនេះ សូមបេក្ខជន បេក្ខនារីដែលបានដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២០ជ្រាបជាព័ត៌មាន៕

 

អត្ថបទដែលជាប់ទាក់ទង