ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងប្រុសស្រីចំនួន៣នាក់ លង់ទឹកស្លាប់ ក្នុងដេប៉ូបូមខ្សាច់ផ្លូវ៦០ម៉ែត្រ

107


ភ្នំពេញ​៖​ ពិតជាគួរអោយអាសូរខ្លាំងណាស់ដល់ក្មេងប្រុសស្រីចំនួន០៣នាក់ជាបងប្អូនបង្កើតនិងជីដូនមួយបានលង់ទឹកស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌ក្នុងដេប៉ូបូមខ្សាច់មួយកន្លែងស្ថិតនៅផ្លូវ៦០ម៉ែត្រ​ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ បង្កការភ្ញាក់ផ្អេីលកាលពីម៉ោងជិត៨យប់ថ្ងៃទី​០៨​ ខែឧសភា​ ឆ្នាំ២០២០​ ។
តាមសម្តីឪពុកជនរងគ្រោះគ្រោះបានឱ្យដឹងថា​ កូនរបស់ខ្លួនមានចំនួន០២នាក់ប្រុសម្នាក់ស្រីម្នាក់​ ដោយកូនច្បងជាកូនប្រុសអាយុ០៥ឆ្នាំ​ និងកូនប្អូនជាកូនស្រីអាយុ០៤ឆ្នាំ​ ចំណែកម្នាក់ទៀតត្រូវជាក្មួយស្រីអាយុ០៤ឆ្នាំ​ ។
ឪពុកជនរងគ្រោះបានបន្តថា​ នៅមុនពេលកេីតហេតុ​ នៅវេលាម៉ោង២រសៀលថ្ងៃកេីតហេតុ​ គាត់បានឱ្យកូនរបស់គាត់គេងនៅផ្ទះរបស់គាត់ដែលនៅជិតនិងទីតាំងប៉ូមខ្សាច់ដែរ។ ពេលនោះក៏គាត់ក៏បានគេងលក់បាត់ដែរដោយមិនដឹងថាកូនៗរបស់គាត់ភ្ញាក់ពីពេលណាហេីយងេីបដេីរលេងនោះទេ​ ។ ក្រោយពីគាត់ភ្ញាក់ពីគេងដោយមិន
ឃេីញកូនៗក៏ដេីររកគ្រប់ទីកន្លែងតែមិនឃេីញ។
លុះរហូតមកដល់ជិត៨យប់ថ្ងៃខែដដែល​ ទេីបប្អូនប្រុសគាត់មកមេីលនៅកន្លែងដេប៉ូប៉ូមខ្សាច់ខាងលើដែលនៅជិតនិងផ្ទះនោះស្រាប់តែប្រទះឃេីញសពអណ្តែតបាត់ទៅហេីយទេីបបង្កការភ្ញាក់ផ្អេីលតែម្តងនិងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីកំណត់ហេតុប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។
បេីតាមការបង្ហេីបពីប្រជាពលរដ្ឋបានឱ្យដឹងថា​ ទីតាំងខាងលេីនេះមានក្មេងលង់ទឹកស្លាប់ម្តងរួចមកហេីយ​ នេះជាករណីទី០២ហេីយ។ចំមើលមើសតើអាជ្ញាធរខណ្ឌមានជ័យលោកមានចំណាត់ការយ៉ាងណាដែរចំពោះដេប៉ូបូលខ្សាច់នៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើនាសព្វថ្ងៃនេះដែលតែងតែបង្កការលំបាកដល់មហាជនទូទៅក្នុងការធ្វើដំណើរនិងការរស់នៅពិសេសប៉ះពាល់ផ្នែកបរិស្ថានធ្ងន់ធ្ងរនិងតែងតែឆក់យកជីវិតមនុស្សជាហូរហែរតួរយ៉ាងដូចជាករណីខាងលើនោះជាដើម៕

អត្ថបទដែលជាប់ទាក់ទង