ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាខ្មែរហែលទឹកត្រៀម ប្រមូលអត្តពលិក ឡើងវិញជាមួយការប្រុងប្រយ័ត្នខ្ពស់បំផុត

87

ភ្នំពេញ៖លោកហែម គិរីអគ្គលេខាធិការនៃសហព័ន្ធកីឡាខ្មែរហែលទឹកបានប្រាប់ឲ្យដឹងថាសហព័ន្ធកីឡាខ្មែរហែលទឹកកំពុង

ត្រៀមក្នុងការចាប់ផ្តើមប្រមូលកីឡាករ-កីឡាការិនីហែលទឹកក្រុមជម្រើសជាតិ ឈុតធំ និងក្រុមជម្រើសជាតិថ្នាលឈុតតូច(ត្រៀម SEA GAMES 2023)ចូលរួមហ្វឹកហាត់ឡើងវិញនាពេលឆាប់ៗនេះហើយ។

លោកបានបន្តថាចូលរួមហ្វឹកហាត់ឡើងវិញនេះយើងបានរៀបចំផែនការមួយចំនួនដោយមានការស្នើសុំគោលការណ៍ពីប្រធានសហព័ន្ធ និងក្រសួងអប់រំ យុវជន និងកីឡាតាមរយៈពេលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា យើងធ្វើការហ្វឹកហាត់ចាប់ពីក្រុមធំរហូតដល់ក្រុមតូច ប៉ុន្តែការហាត់ជាក្រុមតូចនេះយើងមានគ្រូបង្វឹកបង្ហាត់ផ្ទាល់ដោយធ្វើការបំបែកកីឡាករ កីឡាការិនីក្រោម១០នាក់ចុះអនុវត្តតាមគោលការណ៍

របស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់មេរោគកូរ៉ូណា។លោកអគ្គលេខាបានអះអាងថាការហ្វឹកហាត់នេះយើងមិនមកហាត់ទាំងអស់ទេយើងចែកចេញជាក្រុមតាមតារាងដោយមួយក្រុមមានសមាជិកក្រោម១០នាក់ហើយមុនធ្វើការហ្វឹកហាត់ត្រូវពិនិត្យសុខភាពដើម្បីការពារមេរោគកូរ៉ូណា ព្រមទំាងតាមដានបញ្ហាសុខភាពគ្រប់ពេលវេលា ប្រសិនបើមានបញ្ហាមិនប្រក្រតីយើងនឹងទុកដាច់ដោយឡែកពីគេ។ ដូចនៅថ្ងៃនេះក្រុម មកហ្វឹកហាត់ជាមួយគ្រូបង្វឹកផ្ទាលក្រុមមួយទៀតត្រូវធ្វើការហ្វឹកហាត់នៅផ្ទះធម្មតា។

លោកហែម គិរីបានបន្ថែមទៀតថាការសម្រេចចិត្តឲ្យកីឡាករកីឡាការិនីហ្វឹកហាត់ដូច្នេះដោយសារតែយើងមើលឃើញមេរោគ

កូរ៉ូណាមានភាពធូរស្រាលខ្លះ ចំពោះហ្វឹកហាត់នេះចាំបាច់ដើម្បីត្រៀមខ្លួនហើយធ្វើបែបនេះគឺយើងធ្វើដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត យើងនឹងធ្វើការហ្វឹកហាត់នៅក្នុងអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិកបណ្តុះអាសន្នសម្រាប់ក្រុមជម្រើសជាតិឈុតធំនិងក្រុមជម្រើសជាតិថ្នាលឈុតតូចទេ ចំណែកការបណ្តុះបណ្តាលផ្សេងៗទៀតយើងមិនអនុញ្ញាតឡើយ។

សូមបញ្ជាក់ការហ្វឹកហាត់ធ្វើសម្រាប់តែក្រុមជម្រើសជាតិ ឈុតធំ និងក្រុមជម្រើសជាតិថ្នាលឈុតតូចនៅទីក្រុងភ្នំពេញប៉ុណ្ណោះ ប៉ុន្តែបើក្រុមជម្រើសជាតិកីឡាករ-កីឡាការិនីខេត្តចង់មកហាត់នៅភ្នំពេញយើងត្រូវដាក់គាត់ឲ្យដាច់ដោយឡែករយៈពេល១៤ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង