ស្ថានទូតខ្មែរ នៅប្រទេសកូរ៉េ បញ្ជាក់ពីការ រឹតបន្តឹងថ្មី ចំពោះពលករ-ពលការិនី កាន់ទិដ្ឋានការ E-9 ដែលទៅលេង ស្រុកកំណើត ហើយត្រូវវិលមក ប្រទេសកូរ៉េវិញ
ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េ បានដាក់ចេញនូវយន្តការរឹត
បន្តឹងចំពោះពលករ-ពលការិនីកាន់ទិដ្ឋាការ E-9 ដែលបានធ្វើដំណើរទៅលេងស្រុកកំណើត ដោយ
មុននឹង ធ្វើដំណើរ ចូលប្រទេសកូរ៉េវិញ តម្រូវឱ្យមាន “លិខិតយល់ព្រមក្នុងការស្នាក់នៅដាច់ដោយឡែក” (Consent to Quarantine) ដែលបញ្ជាក់ដោយ ការិយាល័យតំណាងអង្គភាព អភិវឌ្ឈន៍ ធនធានមនុស្សកូរ៉េ (HRD-Korea) ប្រចាំនៅកម្ពុជា ដោយចាប់ពីអនុវត្តពីថ្ងែទី៦ ខែឧសភា ឆ្នាំ២០២០នេះ តទៅ ។
នេះបើយោតតាមសេចក្តីជូនដំណឹងរបស់
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដែលក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា
ដើម្បីទទួលបានលិខិតបញ្ជាក់ខាងលើ ពលករ-ពលការិនីត្រូវ៖ ទី១.ទំនាក់ទំនងថៅកែ មិត្តភ័ភ្រ្ភ ឬស្ថានទូតកម្ពុជាជាមុន ដើម្បីស្នើសុំជួយស្វែងរក ឬរៀបចំកន្លែង ស្នាក់នៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ ។ ទី២. បន្ទាប់ពីទទួលបានអាសយដ្ឋានកន្លែងស្នាក់នៅដោយឡែក (self-quarantine) សូមទំនាក់ទំនង តំណាងHRD-Korea ប្រចាំនៅកម្ពុជាដើម្បីស្នើសុំលិខិតបញ្ជាក់យល់ព្រមក្នុងការស្នាក់នៅដាច់ដោយឡែក ចំនួន០២សន្លឹក ដោយ០១សន្លឹកសម្រាប់ប្រគល់ជូនបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍នៅព្រលានយន្តហោះ នៅប្រទេសកម្ពុជា និង០១សន្លឹកទៀតប្រគល់ជូនអាជ្ញាធរសុខាភិបាលកូរ៉េពេលមកដល់ព្រលានយន្តហោះ ប្រទេសកូរ៉េ និងទី៣.ប្រសិនបើពុំមាន “លិខិតយល់ព្រមក្នុងការស្នាក់នៅដាច់ដោយឡែក” ដែលចេញដោយតំណាង HRD-Korea ប្រចាំនៅកម្ពុជាទេនោះ បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ នឹងមិនចេញប័ណ្ណឡើងយន្តហោះ (Boarding Pass) ដល់ពលករ-ពលការិនី ឬមិនអនុញ្ញាតឱ្យធ្វើដំណើរចូលក្នុងប្រទេសកូរ៉េវិញតែម្តង។
បងប្អូនអាចទំនាក់ទំនងទៅការិយាល័យតំណាង HRD-korea ប្រចាំនៅកម្ពុជា រៀងរាល់ម៉ោងធ្វើការ ដែលមានទីតាំង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌កូរ៉េ “អាគារ A ជាន់ទី ២” ផ្លូវលេខ ២៧៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕