ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនល្មើស​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​ប្លន់ និង​សម្លាប់​ទៅលើ​កុមារ​អាយុ ៧​ឆ្នាំ

85

 

​ពោធិ៍សាត់ ៖ អង្គការ CPU បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៦ ខែឧសភា វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច សាកសព​របស់​ក្មេងស្រី​ឈ្មោះ រ៉ង ស្រី​ពេជ្រ ត្រូវបាន​គេ​រកឃើញ​ដោយមាន​របួស ពី​ការវាយប្រហារ​រហូតដល់​ស្លាប់ នៅក្នុង​ដុប​ព្រៃ នៅ​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។ សាកសព​ជនរងគ្រោះ​មិនមាន​ស្លៀកខោ និង​មាន​ចងខ្សែ​។​

CPU បានទទួល​ដំណឹង ហើយ​ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​មនុស្ស​ឃាត (HIT) និង​ក្រុមការងារ​បច្ចេកទេស​វិទ្យាសាស្ត្រ (FST) បាន​ចុះទៅ​កន្លែងកើតហេតុ​។ ក្រុមការងារ​ចម្រុះ CHARLIE 20 ត្រូវបាន​បង្កើតឡើង​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​នគរបាល​ខេត្តពោធិ៍សាត់​។​

​កន្លែងកើតហេតុ និង​សាកសព​ត្រូវបាន​ត្រួតពិនិត្យ​។ ជា​លទ្ធផល ជនសង្ស័យ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​។ យើង​បាន​កត់សម្គាល់ថា ជនរងគ្រោះ​បាន​បាត់​គ្រឿងអលង្ការ​តម្លៃ $១៥០​។​

​ក្រុមការងារ​របស់ CPU បាន​បន្តធ្វើ​ការស៊ើបអង្កេត​នៅ​កន្លែងកើតហេតុ និង​ប្រមូល​ភស្តុតាង និង​សំណាក DNA ពី​ច្រើន​កន្លែង ថែមទាំង​ផ្ទះ​ជនសង្ស័យ និង​បុគ្គល​មួយចំនួន​។​

“​យើង​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា យើង​នឹង​ផ្តន្ទាទោស​ជនល្មើស ពីបទ​ល្មើស​ដ៏​កំសាក​មួយ​នេះ ដែល​បាន​ប្រព្រឹត្ត​ទៅលើ​កុមារ ដែល​មិនអាច​ការពារ​ខ្លួនឯងបាន​។ ស្នាមរបួស​ដែលមាន​នៅលើ​ដងខ្លួន​សាកសព មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។ ទោស​ដែល​ស័ក្តិសម​បំផុត គឺ​បទ​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ ដែលមាន​ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត ហើយ​យើង​នឹង​ព្យាយាម​ទទួលលទ្ធផល​នេះ​ឲ្យ​បាន​”​។​ក្រុមការងារ​របស់ CPU បានបញ្ជាក់​យ៉ាង​ដូច្នេះ​៕​

អត្ថបទដែលជាប់ទាក់ទង