ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តាម​ចាប់ខ្លួន​ជន​បំពុលសង្គម ដែល​យក​រូបភាព​សម​ត្ថ​កិច្ច​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទៅ​កាត់ត សរសេរ​បំផ្លើស ខុសពី​ការពិត

68

​ភ្នំពេញ​៖ បន្ទាប់ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​យក​រូបថត​របស់​នគ​របាល​ដែល​ដាក់​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍ ទៅ​កាត់ត​ក្នុងន័យ​បំភ័ន្ត​សាធារណជន មក​នោះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បដិសេធ និង​ថ្កោលទោស​ចំពោះ គណនី​ហ្វេ​ស​ប៊ុ​ក​។

​បើតាម​សេចក្តី​បដិសេធ និង​បកស្រាយ​បំភ្លឺ របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បដិសេធ និង​ថ្កោលទោស​ចំពោះ គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​២ ដែល​បាន​យក​រូបភាព​សមត្ថកិច្ច​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ យកទៅ​កាត់ត សរសេរ​បំផ្លើស​ខុសពី​ការពិត​ទាំងស្រុង ។​

​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​តែ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​តាម​ចាប់ខ្លួន​ជន​បំពុលសង្គម​ទាំងនោះ យកមក​ផ្តន្ទាទោស​តាមច្បាប់ ។ សូម​ចូលរួម​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត និង​ទប់ស្កាត់​រាល់​ព័ត៌មាន​មិន​ពិត ។​

​ចំណែក​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​
​សូម​ធ្វើការ​បដិសេធ​ទាំងស្រុង ចំពោះ​ការចុះផ្សាយ​ព័ត៌មាន ក្នុង​បណ្តាញ​សង្គម ដែល​បានសរសេរថា នគរបាល​ចរាចរណ៍ នឹង​ផ្អាក​ការត្រួតពិនិត្យ​ឯកសារ​យានយន្ត​។​

​នាយកដ្ឋាន សូមបញ្ជាក់ថា ព័ត៌មាន​នេះ គឺជា​ព័ត៌មាន​មិន​ពិត និង​បំផ្លើស ដែល​បាន​យក​ព័ត៌មាន​ចាស់​យកមក​ផ្សព្វផ្សាយ ពាក់ព័ន្ធ​នឹង​នគរបាល​ចរាចរណ៍ នឹង​ផ្អាក​ការត្រួតពិនិត្យ​ឯកសារ​យានយន្ត ដែល​ព័ត៌មាន​នេះ តាំងពី​ខែមករា ឆ្នាំ​២០១៦ មក​ម្លេះ​។​
​ដោយឡែក​ព័ត៌មាន​ដែល​សរសេរថា អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​លើក​ពេល​ពិន័យ​ឡាន ម៉ូតូ ដែល​គ្មាន​ប័ណ្ណបើកបរ ក៏​ជា​ព័ត៌មាន​ចាស់ តាំ​ពី​ឆ្នាំ​២០១៥​ដែរ​។​
​ដែល​ព័ត៌មាន​ទាំងនេះ នាំ​ឲ្យ​មានការ​យល់ច្រឡំ ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​

​នាយកដ្ឋាន សូម​ជម្រាបជូន​សាធារណជន​ថា នគរបាល​ចរាចរណ៍​ផ្លូវគោក គឺ​នៅ​បន្ត​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ដដែល​៕​

អត្ថបទដែលជាប់ទាក់ទង