ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បារី​អេឡិចត្រូនិក SISHA និង E-Cigarette ជា​ផលិត​ផលញៀន​ថ្មី ដែល​កំពុង​បង្ក​ហានិភ័យ​ដល់​យុវជន​

113

 


​ភ្នំពេញ​៖ បារី​អេឡិចត្រូនិក SISHA និង E-Cigare tte គឺជា​បារី​អេឡិចត្រូនិក ដែលជា​ផលិតផល ញៀន​ថ្មី​កំពុង​បង្ក ហានិភ័យ​ដល់​យុវជន​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​អនាគត​។​
លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា (CMH Cambodia) បានបញ្ជាក់​ឲ្យ​ដឹង​ថ្ងៃ​០៩ ឧសភា​នេះ​ថា​៖ បារី​អេឡិចត្រូនិក​ជា​បារី​មិន​ដុត ឬ​មិន​ប្រើ ស្លឹក​ថ្នាំជក់ តែ​វា​ប្រើ​ល្បាយ​សូឡិច​ស្យុ​ង​ផលិត​ចំហាយ​ជាតិពុល ដែល​អ្នកប្រើប្រាស់ ស្រូប​ចូល​។ បារី​អេឡិចត្រូនិក​មានឈ្មោះ​ថា SISHA និង​E-Cigarette​នេះ វា​បាន​បង្ក​ហានិភ័យ ដល់​អ្នកប្រើប្រាស់ គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សហរដ្ឋអាមេរិក​មាន ការរង​របួស​សួត ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ បារី​អេឡិចត្រូនិក​ប្រមាណ ២៨០០​ករណី ក្នុងនោះ អ្នកស្លាប់​ជាង ៦០​នាក់​។ ហានិភ័យ​ផ្សេង ទៀត​ដែល អាច​កើតមាន គឺ​មហារីក​សួត មហារីក ក្រពះ មហារីក ប្លោកនោម មហារីក​បំពង់​អាហារ ជំងឺ​ផ្លូវដង្ហើម និង​ជំងឺ​បេះដូង​។ ផលិតផល ញៀន​ថ្មី​មួយ ប្រភេទ​ទៀត គឺជា​ឧបករណ៍​កំដៅ សារធាតុ​ថ្នាំជក់ ដែល​ស្រដៀង នឹង​បារី​ធម្មតា​។ យុវជន​ត្រូវ បាន​គេ​បំភ័ន​ថា ការប្រើ ប្រាស់​បារី អេឡិចត្រូនិក គឺជា​មធ្យោបាយ​ផ្តាច់​បារី​ដែល មាន សុវត្ថិភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន ព្រមទាំង​ទទួលស្គាល់​ដោយ​អ្នក​វិទ្យា សាស្ត្រ​មួយ ចំនួន​។​
លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​លើកឡើងថា នៅពេល​បច្ចុប្បន្ននេះ​បារី​អេឡិចត្រូនិក ត្រូវបាន​ផ្សព្វផ្សាយ យ៉ាង​ទូលំ ទូលាយ​តាម​អ៊ីនធឺណិត ហើយ​ជា​ឧបករណ៍​ផ្តាច់​បារី ប៉ុន្តែ​វា​ពុំ​ដូច្នោះ​ឡើយ​។ បារី​អេឡិចត្រូនិក គឺជា​គ្រឿង ញៀន​ប្រភេទ​ថ្មី ដែល​បាន និង​កំពុង​ពង្វក់​អារម្មណ៍​យុវជន​ខ្មែរ ឱ្យ​ឈ្លក់​វង្វេង ឈានទៅដល់ ការបោះ បង់​ការសិក្សា ការងារ និង​បង្កបញ្ហា​សង្គម​ផ្សេងៗ​ទៀត​គួ រ​ឱ្យ​ព្រួយ បារម្ភ​។​
​លោក​បន្តថា ដូច​ចែង ក្នុង​សេចក្តីណែនាំ​ស្តីពី វិធានការ​បង្ការ​បញ្ឈ​ប់​ការប្រើប្រាស់ ការធ្វើ​អាជីវកម្ម និង​ការនាំ ចូល​ផលិតផល SISHA និង​E-Cigarette ជា​បារី​អេឡិចត្រូនិក នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ ជាបន្ទាន់​ដោយ​ត្រូវ​រឹប អូស​យក​ផលិតផល​ទាំង​នោះមក​រក្សាទុក តាម​សេចក្តីណែនាំ​របស់​អាជ្ញាធ​រ​ជាតិ ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន ដែល​បាន​រឹតបន្តឹង​ការអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ការពារ សុខភាព​ប្រជាជន ជាពិសេស​យុវជន​កម្ពុជា​ឱ្យបាន​ទាន់ពេល​វេ លា ស្រប តាម​ប្រធាន បទ​នៃ​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​នា​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០ ដើម្បី​ការពារ​យុវជន ពី​ឧបាយ កល​ឧស្សាហកម្ម​ថ្នាំជក់ និង​បង្ការ​ពួកគេ​ពី​ការ​គ្រោះ ថ្នាក់​ដោយ​ការប្រើប្រាស់​ថ្នាំជក់​និង​នី​កូ​ទី​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង