ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជន​ក្រីក្រ​ ចំនួន​៣០​គ្រួសារ ​នៅ​ភូមិ​ដើម​ម៉ាក់​ក្លឿ​បានទទួល​អំណោយ​

113

​ភ្នំពេញ​៖​ប្រជាជន​ក្រីក្រ​ចំនួន​៣០​គ្រួសារ​ដែល​រស់នៅ​ភូមិ​ដើម​ម៉ាក់​ក្លឿ​សង្កាត់​ច្បារអំពៅ​ទី​១​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​បានទទួល​ការអាណិតអាសូរ​ពី​សំណាក់​លោក​ចៅសង្កាត់​ច្បារអំពៅ​ទី​១​ដោយបាន​ចុះសាកសួរ​សុខទុក្ខ​បងប្អូន​និង​នាំយក​នូវ​អំណោយ​ទៅ​ជួយឧបត្ថម្ភ​ដល់​ពួកគាត់​ដើម្បី​ទុក​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​កាលពី​រសៀល​ថ្ងៃទី​០៩​ខែឧសភា​ឆ្នាំ​២០២០​នេះ​នៅ​សាលាសង្កាត់​ផ្ទាល់​តែម្ដង​។​
លោក​ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​អោយដឹងថា​ចំពោះ​អំណោយ​យកមក​ផ្ដល់ជូន​ប្រជាជន​ដែលមាន​ជីវភាព​ខ្វះខាត​នៅពេលនេះ​ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​ឃី​ត​១​កញ្ចប់​ដែលជា​អំណោយ​របស់លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ហើយ​លោក​ចៅសង្កាត់​ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​បងប្អូន​ប្រជាជន​ដោយ​ស្ដីពី​វិធី​បង្ការ​ទប់ស្កាត់​ដោយ​ការពារ​មេរោគ​កូ​វីដ​១៩​។​
លោក​ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​បាន​មានមតិ​លើកឡើងថា​ថ្វី​ត្បិត​អំណោយ​ផ្ដល់ជូន​បងប្អូន​ប្រជាជន​ដែលមាន​ជីវភាព​ខ្វះខាត​នៅពេលនេះ​មាន​បរិមាណ​មិនសូវ​ច្រើនក្ដី​តែ​វា​ពិត​ជាមាន​សា​រះ​សំខាន់​ណាស់​ដោយ​នេះ​គឺជា​ទឹកចិត្ត​អាណិតអាសូរ​របស់​ថ្នាក់ដឹកនាំ​ហើយ​អំណោយ​ទាំងអស់នេះ​និង​បាន​ជួយ​ចែករំលែក​រាល់​ការលំបាក់​បាន​មួយគ្រា​ផងដែ​។​
ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក​ចៅសង្កាត់​ច្បារអំពៅ​ទី​១​ពៅ ហួត ក៏បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ប្រជាជន​ទាំងអស់​អោយ​គាត់​ចេះ​មើលថែទាំ​សុខភាពរ​និង​អនុវត្ត​វិធានការ បង្ការ​ទប់ស្កាត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពោលគឺ​យើង​រួមគ្នា​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង