ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់បុរសម្នាក់ ខណៈធ្លាក់ពីលេីអាគារ ជាន់ទី៧នៃភោជនីយដ្ឋាន ឈូកទិព្វ ក្រោយពីលឺសម្លេង ឈ្លោះប្រកែកគ្នា មួយប្រាវ

126

ភ្នំពេញ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពីគេបានជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតបានប្រមាណ៣ម៉ោង ក្រោយពីមានការអះអាងថា បុរសម្នាក់នេះបានធ្លាក់ពីលេីអាគារជាន់ទី៧នៃភោជនីយដ្ឋាន ឈូកទិព្វ ក្រោយពីលឺសម្លេង ឈ្លោះប្រកែកគ្នា មួយប្រាវ។

   ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកេីតឡេីង បង្កការភ្ញាក់ផ្អេីលដល់ក្រុមសន្តិសុខ សណ្ឋាគារ និង ភោជនីយដ្ឋានឈូកទិព្វ ហៅរថយន្តសង្គ្រោះមកជួយដឹកចេញទៅមន្ទីរពេទ្យ កាលពីវេលាម៉ោងជិត១១យប់ ថ្ងៃអាទិត្យ ខែឧសភាឆ្នាំ២០២០នេះ នៅចំណុចអគារជាន់ទី៧ សណ្ឋាគារ Lucky Star រួមទាំង ភោជនីយដ្ឋាន និង សណ្ឋាគារ ផ្កាឈូកទិព្វ() ស្ថិតតាមបណ្ដោយផ្លូវលេខ៣៣៦ ស្ថិតក្នុងសង្កាត់ផ្សារដេីមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ

  ប្រភពត័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានលឺសម្លេង ឈ្លោះប្រកែកគ្នា មួយប្រាវនៅអគារជាន់ខាងលើនៃភោជនីយដ្ឋាន ឈូកទិព្វ ក្រោយមកគេក៏បានឃើញបុរសខាងលើធ្លាក់ពីលេីអាគារជាន់ទី៧ មកចំសំយ៉ាបខាងក្រៅ ហើយក្រោយមកក៏បានបន្តធ្លាក់មកដល់ក្រោមរបួសធ្ងន់និងបានស្លាប់ពេលដែលគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្របានប្រមាណ៣ទៅ៤ម៉ោង។

   ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅ ក្បែរនោះបានអោយដឹងថា នៅមុនពេលកើតហេតុពួកគាត់បានលឺសម្លេង ឈ្លោះប្រកែកគ្នា មានប្រុសមានស្រី ហេីយមិនដឹងថា ជាបុរសជនរងគ្រោះ នោះដែលឬទេ មួយសន្ទុះក្រោយមក ស្រាប់តែលឺសម្លេង ប្រាវ ក៏ឃេីញមានបុរសរងគ្រោះ ធ្លាក់មកទេីលេីដំបូលយាបខាងក្រៅអាគារ ប្រកាច់រួចធ្លុះ ស័ង្កសី ហេីយធ្លាក់មក លេី ចិញ្ចេីមផ្លូវ រងរបួសធ្ងន់ ដេកស្ដូកស្ដឹងក្នុងថ្លុកឈាម តែម្ដង

   តែទោះបីជាយ៉ាងណាក្តីជនរងគ្រោះក្នុងករណីនេះ មិនស្គាល់អត្តសញ្ញាណនូវឡើយទេ ហើយប៉ូលីសជំនាញបានធ្វើការសន្និដ្ឋានថា ជាករណីលោតសម្លាប់ខ្លួន

អត្ថបទដែលជាប់ទាក់ទង