ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​មក​ជួល​សណ្ឋាគារ​ឡាក់​គី​ស្ដារ​២​ដេក​ ដោយ​មិន​ឲ្យ​អត្តសញ្ញាណ​បណ្ណ​ ទៅ​ម្ចាស់​សណ្ឋាគារ​ ស្រាប់តែ​លោត​សម្លាប់​ខ្លួន​

203

 


​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​លោត​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​ បន្ទាប់​ពី​ បាន​មក​ជួល​បន្ទប់​លេខ​៧០៩​ ជាន់​ទី​៧​ នៃ​សណ្ឋាគារ​ឡាក់​គី​ស្ដារ​២​ ស្នាក់​នៅ​មួយ​យប់​តម្លៃ​១៨$​ (​ដប់​ប្រាំបី​ដុល្លារ​សហរដ្ឋអាមេរិក​)​ រួច​ហើយ​ក៏​ជួល​ឲ្យ​ភ្ញៀវ​នោះ​ សំរាក​ទៅ​ ដោយ​ខាង​អ្នក​គិតលុយ​មិន​បាន​ យក​អត្តសញ្ញាណ​សម្គាល់​របស់​ភ្ញៀវ​នោះ​ទេ​ ។​ នេះ​បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ ថុ​ក​ ថា​រី​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​អ្នកគ្រប់គ្រង​ផ្នែក​សំអាត​ ។​

​ករណី​អត្តឃាត​លោត​ពីលើ​សណ្ឋាគារ​ជាន់​ទី​៧​ សំលាប់​ខ្លួន​ បាន​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​ សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ប្រហែល​ ២៣​និង​០០​នាទី​ មាន​ នៅ​ចំណុច​បន្ទប់​លេខ​៧០៩​ ជាន់​ទី​៧​ នៃ​សណ្ឋាគារ​ឡាក់​គី​ស្ដារ​២​ ដែល​មាន​ទីតាំង​ដី​ឡូត៍​លេខ​ ផ្លូវ​លេខ​៣៣៦​ ក្រុម​ទី​២០​ ភូមិ​៤​ សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ ភេទ​ប្រុស​ អាយុ​ប្រហែល​ ២៨​ទៅ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ភិនភាគ​:​ សម្បុរ​រស​ល្មម​ ,​ សក់ស្លូត​វែង​ ,​ ពាក់អាវ​សាច់​ក្រណាត់​ពណ៌​ទឹកក្រូច​ដៃខ្លី​ ,​ ស្លៀកខោ​ខូ​វ​ប៊​យ​ពណ៌​ទឹកប៊ិច​ និង​ពាក់​ស្បែកជើង​ប៉ាត់​តា​ ពណ៌​ស​ ។​

​តាម​ដំណើរ​រឿងហេតុ​ ៖​ តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ ថុ​ក​ ថា​រី​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​អ្នកគ្រប់គ្រង​ផ្នែក​សំអាត​ បន្ទប់​បាន​អះអាង​ថា​ ៖​ នៅ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ប្រហែល​១៥​និង​៤០​នាទី​ ខ្លួន​កំពុងធ្វើការ​ ស្រាប់តែ​បុគ្គលិក​ផ្នែក​គិតលុយ​បាន​ឆាត​មក​ប្រាប់​ខ្លួន​ថា​ មាន​ភ្ញៀវ​ប្រុស​ម្នាក់​អាយុ​ប្រហែល​២៨​ទៅ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ បាន​មក​ជួល​បន្ទប់​លេខ​៧០៩​ ជាន់​ទី​៧​ នៃ​សណ្ឋាគារ​ឡាក់​គី​ស្ដារ​២​ ស្នាក់​នៅ​មួយ​យប់​តម្លៃ​១៨$​ (​ដប់​ប្រាំបី​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​)​ រួច​ហើយ​ក៏​ជួល​ឲ្យ​ភ្ញៀវ​នោះ​ សំរាក​ទៅ​ ដោយ​ខាង​អ្នក​គិតលុយ​មិន​បាន​ យក​អត្តសញ្ញាណ​សម្គាល់​របស់​ភ្ញៀវ​នោះ​ទេ​ រហូត​ដល់​ម៉ោង​ប្រហែល​ ២២​និង​១៥​នាទី​ថ្ងៃ​ដដែល​ អ្នក​គិតលុយ​បាន​ឆាត​មក​ប្រាប់​ខ្លួន​ថា​ ភ្ញៀវ​បន្ទប់​លេខ​៧០៩​ បាន​លោត​ពីលើ​បន្ទប់​ជាន់​ទី​៧​ ធ្លាក់​មក​ខាងក្រោម​របួសធ្ងន់​ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ លុះ​មក​ដល់​ម៉ោង​ប្រហែល​២​និង​០០​នាទី​រំលង​អា​ធ្រា​ត្រ​ ជន​រង​គ្រោះ​ខាងលើ​បាន​ស្លាប់​បាត់​ហើយ​ ។​

​បច្ចុប្បន្ន​ សា​សព​ជន​រង​គ្រោះ​កំពុង​តម្កល់​ទុក​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ រង់ចាំ​ការិយាល័យ​ជំនាញ​ និង​គ្រូពេទ្យ​កោសល្យវិច័យ​មក​ពិនិត្យ​ និង​ក្រុម​គ្រួសារ​មក​ ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទដែលជាប់ទាក់ទង