ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជនជាតិចិននគរបាល បង្រ្កាបបន្តបន្ទាប់ចំនួន៥ហើយពាក់ព័ន្ធករណីៈជំរិតទារប្រាក់

66

ភ្នំពេញ : នគរបាលបង្រ្កាបជនជាតិចិនបន្តបន្ទាប់ក្រោយពីជនសង្ស័យមានចំនួន៨នាក់ដែលចាប់ជនរងគ្រោះជំរិតទារលុយ២០មុឺនយ័នតែពេលនេះកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថឃាត់បានសរុបចំនួនជនសង្ស័យ៥នាក់នាព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០២០នៅចំណុច ផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យឈ្មោះ វិន តៃ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ និងអស័យដ្ឋាន មិនស្គាល់ ។

ជនរងគ្រោះ ឈ្មោះ លី ឈិន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនអ៊ូឆឹង ស្នាក់នៅបុរីអេលីហ្សេ ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពព័ត៍មានបានអោយដឹងថាកម្លាំងនគរបាលបង្រ្កាបបុរសជនជាតិចិនជនសង្ស័យម្នាក់ជាបក្សពួកចំនោម៨នាក់ករណីចាប់បង្ខាំងនិងចាប់មនុស្សជំរិតទារប្រាក់២០មុឺនយ័នយកមកសាកសួរនាំនៅព្រហ្មទណ្ឌខណ្ឌរួចជនសង្ស័យក៏បានឆ្លើយសារភាពកម្លាំងនគរបាលបង្រ្កាបជនសង្ស័យ៤នាក់មុនគឺជាបក្សពួកខ្លួនមែន ។

លោក ផន អូន អធិការរងខណ្ឌបានបញ្ជាក់ជនសង្ស័យសរុប៥នាក់កម្លាំងនគរបាលយើងឃាត់បា៣នាក់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់បាន២នាក់ក្នុងនោះមានអាវុធខ្លីម៉ាកK៥៩១ដើមចំណែកបុរសសង្ស័យដកហូតបានកូនកាំបិតចុចចំនួន១និងកសាងសំណុំរឿងបញ្ជូលទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយបក្សពួកសេសសល់និងខិតខំស្រាវជ្រាវបង្រ្កាបបន្ថែមទៀត ។

អត្ថបទដែលជាប់ទាក់ទង