ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាយស្ដារប្រឡាយមួយខ្សែមួយខ្សែ ក្នុងភូមិក្បាលដំរី២និងភូមិព្រៃសាលាក្នុងគោលដៅផ្ទះប្រជាពលរដ្ឋលែងលិចទឹក

86

 

ភ្នំពេញ៖កាលពីចុងសប្ដាហ៍កន្លងទៅនេះក្រុមការងាររដ្ឋបាលខណ្ឌពោធិសែនជ័យសហការជាមួយលោកមេភូមិទាំង២ ចុះពិនិត្យ នឹងសម្របសម្រួល ជាមួយប្រជាពលរដ្ឋក្នុងការស្ដាប្រឡាយមួយខ្សែរំដោះទឹកដែលលិច នៅក្រោយផ្ទះជួលកម្មករ រោងចក្រត្រង់ចំណុចព្រំប្រទល់ភូមិក្បាលដំរី២ នឹងភូមិព្រៃសាលាសង្កាត់កាកាបទី២ខណ្ឌពោធិសែនជ័យ ។
មន្ត្រីរដ្ឋបាលខណ្ឌបានបញ្ជាក់ថា៖ការងារកាយស្ដារប្រឡាយមួយខ្សែខាងលើនេះដោយមានការយកចិត្តទុកដាក់ ពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យក្នុងគោលបំណងរំដោះទឹកដែលលិចលង់នៅក្រោយផ្ទះជួលកម្មករ រោងចក្រត្រង់ចំណុចព្រំប្រទល់ភូមិក្បាលដំរី២ នឹងភូមិព្រៃសាលាសង្កាត់កាកាបទី២នេះដោយសារតែកន្លងមកនៅចំណុចនោះមានកកស្ទះដីនិងភក់បណ្ដាលឱ្យទឹកលែងហូរដូច្នេះក្រោយកាយស្ដារបើកមុខទឹករួចតំបន់ខាងលើលែងលិចលង់ទៀតហើយ៕

អត្ថបទដែលជាប់ទាក់ទង