ក្រសួងអប់រំនឹងបង្កើតនាយកដ្ឋានកីឡា២បន្ថែមទៀត
ភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡានឹងបង្កើតនាយកដ្ឋានកីឡាចំនួន២បន្ថែមទៀតចំណុះឲ្យអគ្គនាយកដ្ឋានកីឡាលើនាយក
ដ្ឋានចំនួន៤ដែលកំពុងតែមានស្រាប់ ។
ក្នុងអង្គប្រជុំមួយនាថ្ងៃទី១១ឧសភារវាងលោកលោកស សុខារដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡាជាមួយនាយកដ្ឋាន
ចំណុះអគ្គនាយកដ្ឋានកីឡាទាំង៤លោកបានបង្ហើបឲ្យដឹងថានាយកដ្ឋានចំនួន២ទៀតដែលគ្រោងនឹងបង្កើតនោះគឺនាយកដ្ឋានរៀបចំការ
ប្រកួត និង នាយកដ្ឋានគ្រប់គ្រងទិន្នន័យពត៌មាន ។
សូមបញ្ជាក់ថាសព្វថ្ងៃនេះនាយកដ្ឋានទាំង៤ចំណុះឲ្យអគ្គនាយកដ្ឋានកីឡានោះមាននាយកដ្ឋានអប់រំកាយ និង កីឡា នាយក
ដ្ឋានអប់រំកាយ និង កីឡាសិស្ស និស្សិត មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និង វិទ្យាស្ថានជាតិអប៉រំកាយ និង កីឡា ។
នាយកដ្ឋានអប់រំកាយ និង កីឡាទទួលបន្ទុកគ្រប់គ្រងសហព័ន្ធជាតិ នាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស និស្សិតទទួលបន្ទុក
លើការប្រកួតកីឡាចាប់ពីបឋមសិក្សា រហូតដល់ឧត្តមសិក្សា ។មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទទួលបន្ទុកគ្រប់គ្រងកីឡាជម្រើសជាតិ និង
កីឡាថ្នាល(ដែលក្នុងនោះមានទាំងការបំប៉ន និង ការហ្វឹកហាត់ )។ វិទ្យាស្ថានជាតិអប់រំកាយ និង កីឡាដែលកំពុងតែអភិវឌ្ឍន៍ខ្លួនទៅជា
សាកលវិទ្យាល័យកីឡានោះទទួលបន្ទុកបណ្ដុះបណ្ដាលគ្រូអប់រំកាយ និង កីឡា ។ពេលនេះវិទ្យាស្ថាននេះកំពុងតែដំណើរការសាកល្បង
គ្រូអប់រំកាយ និង កីឡាកម្រិតបរិញ្ញាប័ត្រ ។
បញ្ហាកូវីដ ១៩ដែលនៅមិនទាន់ស្ងប់នោះលោករដ្ឋលេខាធិការសំណូមពរឲ្យនាយកដ្ឋានទាំ៤ត្រូវបន្តរក្សាអនាម័យគ្រប់ពេល
វេលា ។