ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ជា​ប្ដី​ ​វាយ​សម្លាប់​ប្រពន្ធ​ ក្រោយពេលលែងលះគ្នា បាន១ខែ

69

 

​កណ្ដាល​៖ នគរបាល ស្រុក​ស្អាង បាន​រាយការណ៍​ករណី សង្ស័យ ជា​អំពើ ឃាតកម្ម ដែល​បង្កឡើង​ដោយ​បុរស​ជា​ប្តី វាយ​សម្លាប់​ប្រពន្ធ បន្ទាប់ពី លែងលះគ្នា​រយៈពេល​ជាង​១​ខែ​មកហើយ ។ ករណីនេះ​កើតហេតុ​ថ្ងៃទី​១០ ខែឧសភា​ឆ្នាំ ២០២០​វេលា​ម៉ោង​១៦​និង​៣០ នាទី នៅ​ចំណុច ចិញ្ចើមផ្លូវ​បេតុង​ចូល​វត្ត​ស្អាង​ភ្នំ​ខាងកើត​ស្ពាន បឹង​កាចា​ន់ ស្ថិតនៅ​
​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ។

​ជនរងគ្រោះ​ជា (​ប្រពន្ធ​) ឈ្មោះ​នី ឡេ​ហ្សា ភេទ​ស្រី អាយុ ២២ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កម្មការិនី រោងចក្រ មាន​ទីលំនៅ​ភូមិ ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​(​ស្លាប់​) ។ ចំណែក​ជនសង្ស័យ​ជា​(​ប្ដី​) ឈ្មោះ​ជួន សារ៉ន ភេទ​ប្រុស​អាយុ​៣៧ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​វាល ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​កន្លងមក​ជនសង្ស័យ និង​ជនរងគ្រោះ​ជា​ប្តី​ប្រពន្ធ បាន​ឈ្លោះ លែងលះគ្នា​រយៈពេល​ជាង​១​ខែ​មកហើយ​។ លុះដល់​ថ្ងៃខែ​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ ទៅ​កៀរ​ម៉ូតូ​របស់​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ធ្លាក់​ពី ចិញ្ចើមផ្លូវ​រួច​អង្គុយ​និយាយ ជាមួយ​ប្រពន្ធ បាន​បន្តិច​ជនសង្ស័យ បាន​យកដៃ​ឆ្វេង​គៀកក ហើយ​យកដៃ​ស្ដាំ​ដាល់​ទៅលើ​ដើមទ្រូង​ជនរងគ្រោះ ។ ពេល​វាយ​រួច​ជនសង្ស័យ បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។ ចំណែក​ជនរងគ្រោះ​បាន ដួល​ផ្កាប់មុខ​ទៅលើ​ដី ហើយ​បាន​ក្រុមគ្រួសារ​ដឹក​យកទៅ​ពេទ្យ តែ​ជនរងគ្រោះ​ក៏បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្អាង​។​

​ករណីនេះ​សមត្ថកិច្ច​ខេត្ត បានទទួល​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​ថ្នាកស្រុក​នៅវេលា​ម៉ោង​៩​និង​៥៩​នាទី ព្រឹក​ថ្ងៃទី​១១ ឧសភា ២០២០​។ សមត្ថកិច្ច​ស្រុក​បានស្នើ​សុំ មន្ត្រី​ជំនាញ​កោសល្យវិច័យ​ខេត្ត ចូលរួម​ពិនិត្យ និង ស្នើសុំ​មន្ត្រី​ជំនាញ ខេត្ត​ចូលរួម​ជួយ បើក​ធ្វើការ​ស៊ើបអង្កេត ។

​ដោយបាន​ការបញ្ជា​ដឹកនាំ​ពី​លោកស្នងការ​នគរបាល​ខេត្ត និង ទទួលបាន​ការសម្របសម្រួល នីតិវិធី​ពី​លោក ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្ដាល នៅ​ព្រឹក​ថ្ងៃទី​១១ ឧសភា ២០២០ មន្ត្រី​ជំនាញ ខេត្ត ស្រុក ប៉ុស្តិ៍​
​បាន​ដំណើរការ ធ្វើ​កោសល្យវិច័យ​លើ​សាកសព និង បើក​ការ​ស៊ើប អង្កេត រក​បទល្មើស ដែល​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្អាង ។ បន្ទាប់មក​កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ ខេត្ត​សហការ​និង​កម្លាំង​ពិនិត្យ​វិភាគ​កន្លែងកើតហេតុ ស្រុក កម្លាំង​ប៉ុស្តិ៍ អាជ្ញាធរ​មូ​ដ្ឋា​ន និង ក្រុមគ្រួសារ​សាច់ញាតិ ជនរងគ្រោះ ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព ។

​ជា​លទ្ធផល ត្រួតពិនិត្យ​សាកសព​៖ ១.​ស្នាម​កកិត រលាត់​ដាច់​ស្បែក​ចុង​ភ្នែក​ស្ដាំ ២.​ស្នាម​រលាត់ លើ​បបូរមាត់ ផ្នែក​ខាងលើ​
៣.​ស្នាម​មុត​ដើមទ្រូង​ចំនួន​២​កន្លែង (​ជម្រៅ មុត​ធ្លុះ​ដល់​ក្នុង និង​មុត​ដល់​ឆ្អឹង​) ៤.​ស្នាម​មុត​លើ​គន្លាក់ដៃ​ឆ្វេង​ចំនួន​១​កន្លែង ៥.​ស្នាម​មុត​ក្បែរ ថ្លើមដៃ ចំនួន​១​កន្លែង ៦.​ស្នាម​រលាត់​ដាច់​ស្បែក​ក្រោម​កែងដៃ​

​ការសន្និដ្ឋាន សមត្ថកិច្ច​ឲ្យ​ដឹងថា​ជនរងគ្រោះ​ស្លាប់​ដោយ​អំពើ​(​ឃាតកម្ម​)៕

អត្ថបទដែលជាប់ទាក់ទង