ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​តេ​ជោ បន្ត​ក្រើនរំលឹក​ដល់​ពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​ចេះ​ការពារ​ខ្លួន​ ពីជំងឺកូវីដ

120

​ភ្នំពេញ​៖ ខណៈពេល​នៅ​ថ្ងៃ​អង្គារ​នេះ អ្នក​ដែល​កំពុង​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នៅសល់តែ​ម្នាក់​ក្តី ក៏​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានចេញ​សារ​ក្រើនរំលឹក​ដល់​ពលរដ្ឋ​ជាទី​ស្រឡាញ់​របស់​សម្តេច​បន្តទៀត ឲ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន និង​ចេះ​ការពារ​ខ្លួន​។ សម្តេច បញ្ជាក់ថា នៅ​ប្រទេស​យើង ទោះបី​ចំនួន​អ្នក ដែល​បាន​ព្យាបាល​ជាសះស្បើយ បាន​ច្រើន​ហើយ ពុំមាន​អ្នក​ឆ្លង​ថ្មី ក៏ដោយ គឺ​សូម​បងប្អូន​ប្រជាពលរដ្ឋ បន្ត​យកចិត្តទុកដាក់​ខ្ពស់​ជានិច្ច ចំពោះ​អនាម័យ​សុខភាព​ជាប្រចាំ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា តែ​ក្នុង​មួយ​ប៉ព្រិចភ្នែក​សោះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-19 នៅក្នុង​ពិភពលោក គឺ​បាន​កើន​ជាង​៤​លាន​នាក់​។ នេះ​គឺ​ក្តីបារម្ភ​ខ្លាំង​បំផុត របស់​ពិភពលោក​ទាំងមូល​។​

​សម្តេច​បាន​ថ្លែង​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ចំពោះ​នៅ​ប្រទេស​យើង​វិញ ទោះបី​ចំនួន​អ្នក ដែល​បាន​ព្យាបាល​ជាសះស្បើយ​បាន​ច្រើន​ហើយ​ពុំមាន​អ្នក​ឆ្លង​ថ្មី ក៏ដោយ គឺ​សូម​បងប្អូន​ប្រជាពលរដ្ឋ បន្ត​យកចិត្តទុកដាក់​ខ្ពស់​ជានិច្ច ចំពោះ​អនាម័យ​សុខភាព​ជាប្រចាំ​ដូចជា​ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ និង​សាប៊ូ ឬ​ទឹក​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ នឹងត្រូវ​ពាក់​ម៉ាស ឬ​ក្រមា​កុំ​ឲ្យ​ឆ្លង​រោគ​ពី​យើង​ទៅ​គេ និង​ពី​គេ​មក​យើង ព្រោះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ងាយ​ឆ្លង​លឿន​ណាស់​។ ត្រូវ​បន្ត​យកចិត្តទុកដាក់ ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ សូម​ជូនពរ​បងប្អូន​ជួបតែ​សេចក្តីសុខ​និង​បាន​ចៀស​ផុតពី​ជំងឺ​ទាំងពួង​៕​ដោយ​៖​កូ​ឡាប​

អត្ថបទដែលជាប់ទាក់ទង