ព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់មុខតំណែងលោកអង្គ វង្សវឌ្ឍានា ពីសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងតែងតាំងលោក កើត រិទ្ធជំនួសវិញ
ភ្នំពេញ៖ ព្រះរាជក្រឹត្យ របស់អង្គព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១២ ខែឧសភានេះ បានត្រាស់បង្គាប់បញ្ចប់មុខតំណែងលោកអង្គ វង្សវឌ្ឍានា ពីសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលបានតែងតាំងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ព្រះរាជក្រឹត្យក៏បានតែងតាំងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម៕