ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តី​យោធា​ដែលបាញ់សម្លាប់ ប្រពន្ធនិងស្ត្រីយោធាចំនួន២នាក់ ទីបំផុតបាញ់សម្លាប់ខ្លួនឯង

75

 

ឧត្តរមានជ័យ៖

មន្រ្តី​យោធា​ក្នុងវរៈសេនាតូច ចំណុះកងពលតូចអន្តរាគមន៍លេខ៤ ម្នាក់បានបាញ់សម្លាប់ខ្លួនឯងហើយក្នុងពេលមានៈតដៃនឹងកងកម្លាំងនិងសមត្ថកិច្ច ។

ហើយក៏បន្ទាប់ពី​បាញ់​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង និង​ប្រពន្ធ​មន្ត្រី​យោធា​ម្នាក់​ទៀត នៅ​អង្គភាព​ជាមួយ​គ្នា កាលពីពេលកន្លងមក ។

លោកវរសេនីយ៍ ឃុល ភិន អធិការស្រុកបន្ទាយអំពិលបានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ថា៖ ជនល្មើសដៃដល់ឬឃាតករឈ្មោះ សឿន កាន់ ភេទប្រុស អាយុ៥៥ឆ្នាំឋានៈនាយចំណង់អត្តលេខ០៧០៤៦២ អង្គភាពវរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤។

ឃាតករ សឿន កាន់ បានប្រព្រឹត្តបទឧក្រិដ្ឋដោយបាញ់សម្លាប់ ប្រពន្ធឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ ជាប្រពន្ធនិងឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ ជាប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀតកាលពីវេលាម៉ោង១និង៤០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅភូមិ /ឃុំបេងស្រុកបន្ទាយអម្ពិលខេត្តឧត្តរមានជ័យ ។

ក្រោយពីបានប្រព្រឹត្តបទល្មើស ជនល្មើសបានរត់គេចខ្លួនដោយបានលួចនាំយកអាវុធ AK47 ចំនួន១ដើមគ្រាប់ចំនួន១២០គ្រាប់ ។

លោកបានបន្តថា៖ ក្នុងបរតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយ កម្លាំងយោធា និងសមត្ថកិច្ចជាច្រើននាក់ បានតាមឡោមព័ទ្ធមន្ដ្រីយោធា សឿន កាន់ នៅវរសេនាតូចអន្ដរាគមន៍លេខ២៤៣ នៃកងពលតូចអន្ដរាគមន៍លេខ៤ ដើម្បីចាប់ខ្លួន។

 ប៉ុន្ដែជនដៃមិនព្រមស្ដាប់តាមសមត្ថកិច្ច រហូតបាញ់តនិងសមត្ថកិច្ច តែសំណាងល្អមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះដែរ ។

 

លោកឧត្តមសេនីយ៍ ទោ សន ស៊ា មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ កងពលធំអន្តរាគមន៍លេខ២ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ថា៖ សឿន កាន់ បានប្រព្រឹត្តបទឧក្រិដ្ឋដោយបាញ់សម្លាប់មន្ត្រីយោធានិងក៏សម្លាប់ប្រពន្ធខ្លួនឯងក្នុងមូលហេតុឈ្លោះទាសទែងគ្រួសារមួយ ។ហេតុនេះ សូមស្នើសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធតាមបង្ក្រាបឃាត់ខ្លួនជនល្មើសជាបន្ទាន់។

ប៉ុន្តែពេលនេះ ជនដៃដល់បានបាញ់សម្លាប់ខ្លួនឯងស្លាប់ភ្លាមៗ ។

សូមរំលឹកថា ឃាតរឬជនដៃដល់ និងភរិយា បានឈ្លោះប្រកែកគ្នា។  ជនដៃដល់បានប្រើកាំបិត កាប់ភរិយា៣កាំ បិត ។

 ខណៈនោះមានស្ដ្រី ជាភរិយាយោធានៅក្នុងអង្គភាពជាមួយគ្នា បានទៅជួយឃាត់ ។ 

ប៉ុន្តែជនដៃដល់មិនស្ដាប់ កហើយបែរជាទាញកាំភ្លើងបាញ់ ស្ត្រីទាំង២នាក់បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម ។

 

អត្ថបទដែលជាប់ទាក់ទង