កីឡាថ្នាល មិនអាចបំភ្លេច ចោលបានទេ
ភ្នំពេញ៖ទោះបីពិភពលោកទាំងមូលកំពុងតែរងគ្រោះដោយសារមេរោគកូវីដ ១៩ហើយសកម្មភាពសង្គមជាច្រើនត្រូវបានផ្អាក
សម្រាប់កម្ពុជាកីឡាថ្នាលនៅតែស្ថិតក្នុងការយកចិត្តទុកដាក់ដដែល ។
ជាការពិតរាលការប្រមូលផ្ដុំ និងការហ្វាកហាត់ជាក្រុមត្រូវបានរំសាយក៏ពិតមែនក៏ការហ្វឹកហាត់នៅតាមផ្ទះក៏នៅតែមានដោយ
គ្រូបង្វឹក គ្រូជំនួយនូវតែបន្តផ្ដល់នូវកម្មវិធីហ្វឹកហាត់ និត ត្រួតពិនិត្យសកម្មភាសពហ្វឹកហាត់ពីចម្ងាយដូចជាតាមរយៈអនឡាញ ឬ ការផ្ដល់
នូវសកម្មភាពហ្វឹកហាត់មកគ្រូវិញហើយគ្រូក៏ធ្វើការកែលម្អពីចម្ងាយត្រឡប់ទៅវិញដែរ ។
លោកប៉ុន សុខប្រធានមជម្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថាសម្រាប់កីឡាថ្នាលពួកគេនៅតែបន្តបានទទួលនូវការ
ឧបត្ថម្ភដដែល ។លោកទទួលស្គាល់ថាការហ្វឹកហាត់នៅផ្ទះពិតជាមិនបានល្អប្រសើរដូចការហ្វឹកហាត់រួមគ្នាដោយមានគ្រូបង្វឹកកែលម្អ
ផ្ទាល់នោះទេតែស្ថានភាពដូចសព្វថ្ងៃនេះយើងគ្មានអ្វីដែលប្រសើរជាងនេះទេ ។
កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ។ កីឡាករ កីឡាការិនីថ្នាល់ទាំងនេះយើងបានកសាងគ្រឹះរបស់គេបានរឹងមាំរួចហើយ
ហេតុនេះទោះបីអ្វីដែលត្រូវធ្វើបន្តទៀតទោះជាយឺតយ៉ាវយ៉ាងណា លំបាកយ៉ាងណាក៏យើងត្រូវតែធ្វើយើងមិនអាចបោះបង់គ្រឹះនេះចោល
ហើយពេលកូវីដ ១០ស្ងប់ស្ងាត់យើងសាងគ្រឺថ្មីនោះទេ ។
ឆ្នាំ២០២៣កាន់តែកៀកហើយយើងមិនអាចបោះបង់គ្រឹះនេះចោលហើយទៅធ្វើគ្រឹះថ្មីនោះទេ ។ពេលវេលាខ្លីគ្រឹះអាចមិនរឹងមាំ
ហើយមិនដឹងថាតើគ្រឹះថ្មីនេះល្អដូចគ្រឹះចាស់ឬទេ ។យើងសុខចិត្តរក្សាគ្រឹះចាស់ដោយបន្តការសាងសង់ក្នុងដំណើរយឺតៗក៏យើងត្រូវតែធ្វើ
ដែរ ។
ទោះបីជាយ៉ាងណាក៏លោកប៉ុន សុខបញ្ជាក់ថាចំពោះកីឡាករ កីឡាការិនីឈុតធំក៏យើងមិនបំភ្លេចពួកគេដែរព្រោះនៅឆ្នាំ២០២១
ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយប្រទេសវៀតណាមក៏កាន់តែឈានមកកៀកដែរហើយ ។ចំពោះឆ្នាំ២០២១នេះកីឡាថ្នាលមួយចំនួន
អាចចូលរួមបានហើយតែមួយចំនួននៅខ្ចីណាស់ ។ទោះជាយ៉ាងណាក៏ឆ្នបាំ២០២១គឺជាឆ្នាំសំខាន់ដែលកម្ពុជាត្រូវពិនិត្យមើលពីសមត្ថភាព
ពីសក្ដានុពលរបស់កីលាករ កីឡាការិនីថ្នាលដែរ ៕
ដោយ៖កូនដូច
Ghh