ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លៀងធ្លាក់មួយមេធំលាយឡំ ខ្យល់កន្ត្រាក់បោកបក់បាក់ដើមឈើ១ដើមកាត់ទទឹងមហាវិថីម៉ៅសេទុងខណ្ឌបឹងកេងកង

369

 

ភ្នំពេញ៖មេឃភ្លៀងមួយមេធំ លាយឡំ ខ្យល់កន្ត្រាក់ បោកបក់បណ្ដាលបាក់ដើមអង្កាញ់មួយដើមកាត់ទទឹងមហាវិថីម៉ៅសេទុងក្នុងមូលដ្ឋានសង្កាត់ទទួលស្វាយព្រៃទី១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញកាលពីម៉ោងទាបភ្លឺថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០នេះ។
លោកណាត សារឿន ប្រធានប្រជាការពារខណ្ឌបឹងកេងកងបានអោយដឹងថានៅមុនពេលកើតហេតុខាងលើនេះគឺ មានមេឃភ្លៀងធ្លាក់មួយមេដោយលាយឡំខ្យល់កន្រ្តាក់ដោយបោកបក់យ៉ាងខ្លាំងដោយបណ្ដាលអោយបាក់ដើមអង្កាញ់រលំមកកាត់ទទឹងមហាវិថីម៉ៅសេទុងនៅចំណុចកើតហេតុខាងលើនោះ រួចភ្លាមនោះលោកក៏បានដឹកនាំកម្លាំងប្រជាការពារតាមការណែនាំពីសំណាក់លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានដោយបានចុះជួយសម្រួលនៅកន្លែងកើតហេតុភ្លាមៗតែម្ដងហើយបានកាត់មែកឈើដើមឈើយកចេញដើម្បីបញ្ចៀសរាល់ការកកស្ទះចរាចរ នាពេលព្រឹកផងដែរ។
លោកណាត សារឿន ប្រធានប្រជាការពារខណ្ឌបឹងកេងកងបានអោយដឹងទៀតថាចំពោះករណីដួលរលំដើមឈើខាងលើនោះគឺមិនបណ្ដាលអោយគ្រោះថ្នាក់ដល់មនុស្សនិងទ្រព្យសម្បត្តិប្រជាជននៅកន្លែងកើតហេតុនោះទេពោលគឺបាក់តែដើមឈើតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង