ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនបុគ្គលិកឆ្នោតកោស ២នាក់ ពាក់ព័ន្ធលុយជិត៥មុឺនដុល្លារ

191

ភ្នំពេញ ៖ បុរសបុគ្គលិកក្រុមហ៊ុនឆ្នោតកាស ២នាក់
ត្រូវចាប់ប្រគល់អោយនគរបាល ពាក់ព័ន្ធយកលុយក្រុមហ៊ុនជិត៥មុឺនដុល្លារ កាលពីសៀលថ្ងៃទី១២ ខែឧសភា
ឆ្នាំ២០២០នៅចំណុចក្រុមហ៊ុឆ្នាតកោសសុីន នីវ តាមផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យទី១ឈ្មោះ ប្រាក់ ជាតិ ភេទប្រុស អាយុ ៣៦ឆ្នាំ បុគ្គលិកឆ្នោតក្រុមហ៊ុនឯកជន ស្នាក់នៅភូមិសាំហាន់
សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ភូមិស្រង៉ែ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ។ទី២
ឈ្មោះ អាត់ ប៊ុនធឿន ភេទប្រុស អាយុ
២១ឆ្នាំ មុខរបរបុគ្គលិកឆ្នោតក្រុមហ៊ុនឯកជន ស្នាក់នៅ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញមានស្រុុកំណើតភូមិតាមែង ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ ។

ជនរងគ្រោះឈ្មោះ WANG HANXIANG
ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន មុខរបរនាយកក្រុមហ៊ុនឆ្នាតកោសសុីន នីវ ស្នាក់នៅក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់
ខណ្ឌចំការមនបានដាក់ពាក្យបណ្ដឹងទៅលើបុគ្គលិកចំនួន២នាក់យកលុយក្រុមហ៊ុនឆ្នាតកោស សុីន នីវ ៣២១៥០
ដុល្លាសងខ្លះនៅខ្វះ២៩៧៥០ដុល្លាទៀត ។

លោក សាល សណ្ដុះ
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានអោយដឹងថាបានទទួលបុគ្គលិកឆ្នាតកោសចំនួន២នាក់ដែលថៅកែចិនប្ដឹងថាយកលុ
យក្រុមហ៊ុន៣២១៥០ដុល្លាហើយក៏បានសួរនាំជនរងគ្រោះរៀបរាប់ថាបុរសឈ្មោះ ប្រាក់​ ជាតិ​
យកឆ្នាតកោសដែលទឹកលុយស្មើនិង២០៥៥០ដុល្លាតែបានសងក្រុមហ៊ុនវិញតែ១៤០០ដុល្លាមកក្រុមហ៊ុនវិញបុរសឈ្មោះ អាត់​
ប៊ុនធឿន​
១១៦០០ដុល្លាតែបងសងទៅក្រុមហ៊ុនតែចំនួន១០០០ដុល្លាជនសងស័យទាំង២នាក់ជាបុគ្គលិកក្រុមហ៊ុននៅខ្វះលុយចំនួន២៩៧៥០
តាំងពីខែឧសភា ឆ្នាំ ២០១៩មករហូតបច្ចុប្បន្នរយះពេល១ឆ្នាំគត់នៅតែគ្មានលុយសងក៏ក្រុមហ៊ុនសំរេចចិត្តចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យខាងលើនគរបាលប៉ុស្តិ៍បានកសាងសំណុំរឿងយោងតាមពាក្យបណ្ដឹងថៅកែក៏បានបញ្ជូលទៅអធិការដ្ឋានខណ្ឌចំការមន
ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង