ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជា​សមត្ថកិច្ច ដែលជា​អ្នកអនុវត្ត​ច្បាប់ ត្រូវតែ​គោរព​ច្បាប់ និង​ធ្វើ​ជា​គំរូ​ឲ្យ​បានល្អ ដល់​ប្រជាពលរដ្ឋ

83

ភ្នំពេញ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឲ្យដឹងថា ក្នុងនាម​ជា​សមត្ថកិច្ច ដែលជា​អ្នកអនុវត្ត​ច្បាប់ ត្រូវតែ​គោរព​ច្បាប់ និង​ធ្វេ​ី​ជា​គំរូ​ឲ្យ​បានល្អ ដល់​ប្រជាពលរដ្ឋ ។​

​បើ​ក្នុងករណី​សមត្ថកិច្ច​មិន​គោរព​ច្បាប់ នឹងត្រូវ​ផាកពិន័យ​តាមច្បាប់​ស្មើ​ភាព​គ្នា ជាមួយ​ប្រជាពលរដ្ឋ ។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​សូម​ថ្លែងអំណរគុណ​ដល់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pheng Vannak News បាន​បង្ហោះ​ខ្លឹមសារ​ព័ត៌មាន​ថា ” ប្រជាពលរដ្ឋ​និង​ច្បាប់​ចរាចរណ៍​នគរបាល​ចាប់​ផាកពិន័យ​មន្ត្រីនគរបាល​មួយច្បាប់​ចរាចរណ៍​អ្នកណា​ផាកពិន័យ ” កំពង់ឆ្នាំង​យើង​ហ្នឹង​! ដោយ​ភ្ជាប់​រូបភាព​ផង​។ ក្នុងន័យនេះ​យើង​ចាត់ទុកថា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​មានបំណង​រិះគន់​ក្នុងន័យ​ស្ថាបនា ចំពោះ​មន្ត្រី​អនុវត្ត​ច្បាប់ ប៉ុន្តែ​រូបភាព​សកម្មភាព​នោះ គឺជា​រូបភាព​ចាស់​ដែល​បាន​ថត​កាល​នៅ​ឆ្នាំ​២០១៩ កន្លងទៅ ហើយ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បានធ្វើ​ការណែនាំ​កែលម្អ​សា​ម៉ី​ខ្លួន​រួចហើយ​ផងដែរ រូបភាព​ទាំងនោះ​មិនមែនជា​រូបភាព​សកម្មភាព​ដែល​កើត​ក្រោយពេល​ប្រកាស​ឲ្យ​អនុវត្ត​ការ​រឹតបន្តឹង​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​កាលពី​ថ្ងៃទី ០១ ខែឧសភា ឆ្នាំ​២០២០ នោះទេ​។ ទន្ទឹម​នោះ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០​កន្លងទៅ អគ្គស្នងការ​នគរបាល​ជាតិ​បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ពិន័យ​គ្រប់​មន្ត្រីនគរបាល​ណា​ដែល​អនុវត្ត​ខុសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោគ ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ និង​បាន​រំលឹក​ណែនាំ​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ធ្វើការ​ណែនាំ​បន្ត​ដល់​មន្ត្រីក្រោមឱវាទ​ឲ្យ​ចូលរួម​គោរព​ច្បាប់​ធ្វើជា​គំរូ​ប្រជាពលរដ្ឋ​។ ជាការ​ពិតណាស់ តាម​ខ្លឹមសារ​អនុក្រឹត្យ​លេ​ខៈ ៣៩​អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ បានធ្វើឱ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការ រួមទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​
​យើងខ្ញុំ​រង់ចាំ​ទទួលយក​ការរិះគន់​ទាំងឡាយ​ក្នុងន័យ​ស្ថាបនា សូម​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ និង​បណ្តា​បណ្តាញ​សង្គម​ផ្សេងទៀត ដែល​បាន​ចូលរួមចំណែក​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក៕

អត្ថបទដែលជាប់ទាក់ទង